ក្លែងខ្លួន ជាមន្ត្រី យោធា ចង់ជួញឈើ ត្រូវប៉េអឹម ខេត្តឃាត់ខ្លួន
ខេត្តរតនៈគិរី ៖ កម្លាំងប៉េអឹមខេត្ត បានធ្វើការចាប់ឃាត់ខ្លួន ជនក្លែងបន្លំធ្វើជាមន្ត្រី យោធាស័ក្តិ៥ម្នាក់ បញ្ជូនទៅតុលាការ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២៧ មេសា ២០១៥ នេះ ស្ថិតនៅ ចំណុចភូមិតេន ឃុំយ៉ាទុង ស្រុកអូយ៉ាដាវ ។
ករណីនេះត្រូវបានមន្ត្រី ប៉េអឹមខេត្តបានអោយដឹងថា ជនក្លែងបន្លំខ្លួនហើយ ដើរអួតអាងថាខ្លួនជា ទាហានមានស័ក្តិ៥នោះ មានឈ្មោះ ឈិត តារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិរកា១ ឃុំរកាស្រឡឹង ស្រុកខ្សាចកណ្តាល ខេត្តកណ្តាល ។
ក្រោយពីសាកសួរជន ក្លែងបន្លំខាងលើបានសារភាពថា ខោអាវយោធា ដែលខ្លួនពាក់នោះ គឺបានទិញពីក្នុង ផ្សារយកមកពាក់ ព្រមទាំងស័ក្តិផងដែរ ខ្លួនគ្មានធ្វើទាហានទេ ហើយមកខេត្តរតនគិរីនេះ ក៏អត់បានដើរអួតអាង ហើយក៏គ្មានទាន់បោក ប្រាស់អ្នកណាគេដែរ គ្រាន់តែដើរប្រាប់ប្រជាពលរដ្ឋតាម ព្រំដែនតែប៉ុណ្ណោះ ព្រោះគាត់ចង់មករកស៊ី ឈើប្រណីត ដើម្បីបង្ហាញ អោយគេឃើញថា ខ្លួនមានអំណាចជា ទាហានស័ក្តិ៥ ដល់ពេលដឹកឈើ កុំអោយគេយក លុយច្រើនពេកតែប៉ុណ្ណោះ ។
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!