ប្តីយកដំបង និងខ្សែក្រវាត់​ វាយ​ប្រពន្ធរហូត ដល់​ស្លាប់ក្នុង ជម្លោះគ្រួសារ​ ត្រូវជាប់ខ្នោះ

 
 

ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវកម្លាំង ប៉ូលិសស្រុកគិរីវង់ ធ្វើការចាប់ខ្លួនកសាង សំណុំរឿងបញ្ជូនទៅ ការិយាល័យ ព្រហ្មទណ្ឌកម្រិត ធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត បន្ទាប់ពីបុរសរូបនេះស្រវឹង បានយកដំបង និងខ្សែក្រវាត់វាយលើ ស្ត្រីជាប្រពន្ធបណ្តាល ឱ្យរងរបួសធ្ងន់ខណៈមានជម្លោះគ្នា តែដោយមិនមានអ្នកណា ម្នាក់ជួយដឹកបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ស្ត្រីខាងលើក៏បាន ដាច់ខ្យល់ស្លាប់យ៉ាងអាណោច អាធ័មបំផុត ។

ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង០៨ និង៤៥នាទីយប់ថ្ងៃទី២៥ មេសា ២០១៥ ស្ថិតនៅភូមិ អណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់។ប្រភពបានឱ្យដឹងថា ជនដៃដល់ជាប្តីឈ្មោះសិន សៅ អាយុ៤៩ឆ្នាំ ចំណែកឯប្រពន្ធរងគ្រោះ ឈ្មោះអ៊ុក ត្រេន អាយុ៤៥ឆ្នាំ មានកូនចំនួន៣នាក់ក្នុងបន្ទុក ។

ប្រភពបន្តថា បុរសរូបនេះតែងតែ ស្រវឹងស្រា.សជារៀងរាល់ថ្ងៃ លុះនៅថ្ងៃកើតហេតុ មិនដឹងមានរឿងអ្វី ប្តី-ប្រពន្ធបានឈ្លោះ ប្រកែកគ្នាយ៉ាងខ្លាំឡង រហូតដល់ប្តីបានប្រើ អំពើហិង្សាដោយយកដំបង និងខ្សែក្រវាត់វាយទៅ លើស្ត្រីជាប្រពន្ធយ៉ាងដំណំ ដោយគ្មានអ្នកចូល ទៅជួយឡើយ ហើយស្ត្រី រូបនោះក៏បានស្លាប់ ទើបកម្លាំងប៉ូលិសធ្វើការ ចាប់ខ្លួនជនដៃដល់ភ្លាមៗ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម