ទស្សនៈយុវវ័យ សរសើរពីទឹកចិត្តសប្បុរសធម៌របស់តារាខ្មែរ...
ក្រុមយុវវ័យមួយចំនួនក្នុងរាជធានីភ្នំពេញបានសម្ដែងការកោតសរសើរពីទឹកចិត្តសប្បុរសធម៌ ដែលតារាមួយចំនួនបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ក្មេងកំព្រា ក៏ដូចជាបរិច្ចាគថវិកាជួយដល់កាកបាទក្រហមកម្ពុជា និង មន្ទីរពេទ្យគន្ធបុប្ផា កន្លងទៅថ្មីៗនេះ។
យុវជន ស៊ុន ហេង អាយុ ១៩ ឆ្នាំ ប្រជាពលរដ្ឋរស់នៅម្ដុំឃ្លាំងរំសេវបានបញ្ចេញទស្សនៈថា៖
“ខ្ញុំឃើញថា តារាមួយរយៈចុងក្រោយនេះបានចំណាយកម្លាំង និង ថវិការបស់ពួកគេដើម្បីចូលរួមក្មេងកំព្រា ក៏ដូចជា កាកបាទក្រហមកម្ពុជា និង មន្ទីរពេទ្យគន្ធបុប្ផា។ វាជាទង្វើមួយដ៏ល្អបង! ដែលខ្មែរចេះជួយខ្មែរ”។
យុវតី សុភាវី អាយុ ១៨ ឆ្នាំ បានបញ្ចេញទស្សនៈដែរថា៖
“ខ្ញុំសកម្មភាពទាំងនេះកាន់កើតតែមានឡើងក្នុងសង្គមកម្ពុជា វាជាការមនុស្សធម៌ដ៏ល្អមួយក្រៅពីការងាររកប្រាក់ ប៉ុន្តែយើងបានចូលរួមការងារសង្គម ខណៈសង្គមយើងនៅតំបន់ខ្លះកំពុងជួបការលំបាកនៅឡើយ”។
យុវជន សេង ពុំ អាយុ២២ ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យន័រតុន បានលើកឡើងដែរថា៖
“យើងមើលទៅវាសាមញ្ញ ប៉ុន្តែវាឆ្លុះបញ្ចាំងអំពីការសាមគ្គីភាពរវាងខ្មែរនិងខ្មែរ គឺខ្មែរចេះជួយគ្នាក្នុងគ្រាលំបាក។ ក្រៅពីតារាចូលរួមការងារមនុស្សធម៌ ខ្ញុំក៏ចង់ឲ្យតារាខ្មែររឹងរឹតតែធ្វើអត្តចរិតថ្លៃថ្នូរដើម្បីឲ្យមហាជនអាចយកជាគំរូបាន”។
យុវតី មុន្នី ចិន្ដា អាយុ២៤ ឆ្នាំ ដែលជាអ្នកតាមដាននូវវិស័យសិល្បៈក៏បានចូលរួមបញ្ចេញយោបល់ដែរថា៖
“តារាស្រុកខ្មែរកំពុងដើរតាមគន្លងតារាបរទេសហើយ។ តារាហូលីវូដមួយចំនួន បានធ្វើកិច្ចការមនុស្សធម៌ជាច្រើន ដូចជា អេជឹលីណា ជូលី (Angelina Jolie) ជាដើម។ ថ្វីត្បិតតែខ្មែរយើងនៅមិនទាន់ចូលរួមបានទូលំទូលាយដូចតារាបរទេស ប៉ុន្ដែវាជាការចាប់ផ្ដើមដ៏ល្អមួយ។
កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចំណាយប្រាក់ផ្ទាល់ខ្លួនអស់ចំនួន ៤ លានរៀល បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និង កាកបាទក្រហមកម្ពុជា ដោយនៅក្នុងនោះ តារាចម្រៀងរូបនេះ បានផ្ដល់ទៅ មន្ទីរពេទ្យគន្ធបុប្ផាចំនួន ២ លានរៀល និង កាកបាទក្រហមកម្ពុជា ២ លានរៀល។
កាលពីថ្ងៃទី០៨ ឧសភា កន្លងទៅ លោក ខេមរៈ សិរីមន្ត បានផ្ដល់ទឹកប្រាក់ចំនួន ១០០០ ដុល្លារអាមេរិក ជួយទៅដល់មូលនិធិកាកបាទក្រហមកម្ពុជា។ តារាចម្រៀងរូបនេះ បានលើកឡើងថា ការជួយរបស់លោកទៅ កាកបាទក្រហម មិនខុសពីការជួយទៅមន្ទីរពេទ្យគន្ធបុប្ផានោះទេ។
ក្រៅពីតារាល្បីទាំងពីរនាក់បានចូលរួមការងារសង្គម ក៏មានតារាចម្រៀងជាច្រើនរូបទៀតបានធ្វើសកម្មភាពស្រដៀងគ្នាដែរ ដូចជា DJ ពូឃ្លាំង បានច្រៀងរកប្រាក់ជួយដល់អង្គការ PSE ក្នុងនោះក៏មានការចូលរួមពី តារាកំប្លែង ដួង សុខគា និង នេនទុំជាដើម។
មិនមែនមានតែតារាចម្រៀងប៉ុន្មាននាក់នឹងទេ ក៏នៅមានតារាចម្រៀងផ្សេងទៀត ដូចជា កញ្ញា ឱក សុគន្ធកញ្ញា កញ្ញា ពេជ្រ សោភា មកពីផលិតកម្មរស្មីហង្សមាស, កញ្ញា មាស សុខសោភា និង ករុណា ពេជ្រ ដែលមកពីផលិតកម្ម Town សុទ្ធតែធ្លាប់ចូលរួមការងារសង្គមដូចជា ច្រៀងតាមConcert យកប្រាក់ជួយដល់ក្មេងកំព្រា និង ក្រីក្រ និង ការរៀបចំកម្មវិធីដំាដើមឈើជាដើម៕
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!