អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​ និង KTV ពន្លឺ​ថ្មី​​

 
 

រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋានពន្លឺថ្មី និងពន្លឺថ្មី KTV ដែលស្ថិតនៅតាម បណ្តោយផ្លូវ លេខ៦០០ កែងផ្លូវ លេខ៣០៧ សង្កាត់បឹងកក់ទី២ ត្រូវបានអាជ្ញាធរ ខណ្ឌទួលគោក ដឹកនាំដោយ លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ  ចុះទៅបិទអាជីវកម្ម បណ្តោះអាសន្ន កាលពីវេលា ម៉ោង១០យប់ ថ្ងៃទី២៦ មេសា ២០១៥។

លោកសាំង សុភៈវិចិត្រ អភិបាលរង ខណ្ឌទួលគោក បានអោយឱ្យដឹងថា ការចុះបិទអាជីវកម្មនេះ ធ្វើឡើងតាមការណែនាំ របស់លោក ប៉ា សុជាតិវង្ស អភិបាល រាជធានីភ្នំពេញ ដោយសារតែ ភោជនីយដ្ឋាន និងបៀហ្គាឌិននេះ ប្រគំតន្ត្រីបង្កសម្លេងរំខាន ដល់ប្រជាពលរដ្ឋ និងមានអ្នកជិតខាងប្តឹង។

លោកអភិបាលរង បានឱ្យដឹងទៀតថា កន្លងមកអាជ្ញាធរ បានចុះធ្វើការណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន និង KTV ពន្លឺថ្មី និងធ្វើកិច្ចសន្យា ចំនួន២ដងមកហើយ ឱ្យម្ចាស់បន្ថយសម្លេងភ្លេង តែម្ចាស់មិនស្តាប់ តាមការណែនាំ ហើយត្រូវបាន អាជ្ញាធរចុះមកបិទ អាជីវកម្មតែម្តង។

តាមអាជ្ញាធរ ឱ្យដឹងទៀតថា ក្នុងករណីដែលម្ចាស់ មិនស្តាប់តាមការណែនាំ នឹងចាត់វិធានការ តាមផ្លូវច្បាប់។ ទោះបីជាយ៉ាងណា ម្ចាស់ពុំព្រមចូលរួម សហការជាមួយ អាជ្ញាធរឡើយ។ តាមម្ចាស់ភោជនីយដ្ឋាន ខាងលើ បានមានប្រតិកម្មថា ហាងរបស់គាត់ មានអាជ្ញាបណ្ណ័ ធ្វើអាជីវកម្ម ត្រឹមត្រូវ ហើយបានដំណើរការ ១៣ឆ្នាំ មិនប៉ះពាល់ ដល់អ្នកជិតខាង និងមានអ្នកប្តឹងនោះទេ ហេតុអ្វីទើបតែ ប៉ះពាល់ពេលនេះ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម