តម្រង់​ព្រួញ​បាញ់​សត្វកណ្តុរ ភ្លាត់ស្នៀត​ត្រូវចំប្អូនប្រុស​​​ដោត​ជាប់ឆ្អឹងចង្កេះ​រង​របួស​ធ្ងន់​

 
 

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈបងប្រុស នាំទៅវាលស្រែ ដើម្បីបាញ់សត្វកណ្តុរ ក៏ភ្លាត់ស្នៀត របូតផ្លែព្រួញ មកត្រូវប្អូន ដោតជាប់ឆ្អឹង ចង្កេះ ទៅវិញ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី២៦ មេសា ២០១៦ ស្ថិតនៅភូមិ គោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ប្រភពបានឱ្យដឹងថា កុមារាជាបងឈ្មោះ ង៉ាត់ ឌីរិទ អាយុ១៥ឆ្នាំ និងប្អូនដែលរងរបួសធ្ងន់ ឈ្មោះង៉ាត់ ប៉ិក អាយុ១០ឆ្នាំ ទាំង២នាក់ មានទីលំនៅ ក្នុងភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

ប្រភពបន្តថា តាមការសាកសួរ ក្មេងប្រុសជាបង បានឱ្យដឹងថា ពួកគេទាំង២នាក់ បងប្អូន នាំគ្នាទៅបាញ់កណ្តុរ នៅវាលស្រែ ពេលដែលឃើញ សត្វកណ្តុរ រូបគេបានទាញ យកផ្លែព្រួញ បាញ់សត្វកណ្តុរ ចៃដន្យស្រាប់តែ របូតដៃផ្លែព្រួញ ហើរទៅត្រូវប្អូនប្រុស ដោតជាប់ នឹងឆ្អឹងជំនីរ ក្បែរចង្កេះ ។ បច្ចុប្បន្នក្មេងប្រុស រងគ្រោះ ត្រូវបានឪពុកម្តាយ នាំទៅព្យាបាល នៅគ្លីនិកឃុំភ្នំតូច ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម