អតីត​យុវ​ជន​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ម្នាក់​ជិះ​ម៉ូតូ​បុក​បង្គោល​ថ្ម​បោក​ក្បាល​ស្លាប់

 
 

រាជធានីភ្នំពេញ ៖ យុវជនម្នាក់ ដែលគេស្គាល់ថា ជាអតីតយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ បានជិះម៉ូតូ បុកបង្គោលថ្ម បោកក្បាលស្លាប់ ខណៈពេលធ្វើដំណើរ ត្រឡប់មកពីចូលរួម មង្គលការគេ កាលពីវេលា ម៉ោង១០យប់ ថ្ងៃទី២៦ មេសា ២០១៥ នៅចំណុច វិថីកែវចិន្តា មុខស្ថានីយ រដ្ឋាករទឹក ស្ថិតក្នុងភូមិទី៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

ជនរងគ្រោះត្រូវគេស្គាល់ ឈ្មោះ ជៀវ ប៊ុនហេង ភេទប្រុស អាយុ២៤ឆ្នាំ ជាអតីតយុវជន ស្ម័គ្រចិត្ត សម្តេចតេជោ ក្រុមលេខ១០៣ និងជាយុវជន សង្កាត់ជ្រោយចង្វារ មានទីលំនៅ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកស្ទែប ពណ៌សលាយខ្មៅ ធ្វើដំណើរមកពី ចូលរួមជប់លៀង មង្គលការ ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងបំណងទៅផ្ទះ ពេលមកដល់ចំណុច កើតហេតុ ជាផ្លូវកោង ក្បែរមាត់ទន្លេ ស្រាប់តែជ្រុលចង្កូត ទៅបុកបង្គោលថ្ម ដែលគេដាក់បាំង កុំឱ្យធ្លាក់ទន្លេ បោកក្បាល ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សពត្រូវក្រុមគ្រួសារ បញ្ជូនទៅតម្កល់ ធ្វើបុណ្យ នៅវត្តប្រជុំសាគរ ហៅវត្តថ្មី។ គួរបញ្ជាក់ថា ក្នុងពិធីបុណ្យសពនោះ លោកឃ្លាំង ហួត បានចូលរួមឧបត្ថម្ភថ វិការចំនួន១លានរៀល ដល់គ្រួសារសព ជនរងគ្រោះ ផងដែរ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម