ស្ត្រីម្នាក់ យកផ្លែស្វាយ គប់ ប្រធានាធិបតី វេណេស៊ុយអេឡា ទទួលបាន អំណោយផ្ទះ មួយខ្នង (មានវីដេអូ)
វេណេស៊ុយអេឡា៖ កាលពីពេល កន្លងទៅ លោក Nicolas Maduro ជាប្រធានាធិបតី នៃប្រទេស វេណេស៊ុយអេឡា និង ជាអតីត អ្នកបើកបររថយន្តក្រុង បានបើក រថយន្តក្រុងដោយខ្លួនឯង ទៅកន្លែងណាត់ ជួបជាមួយ អ្នកគាំទ្រ ខណៈដែលលោកបាន ចំហបង្អួចដើម្បី ងាយស្រួលក្នុងការ រាក់ទាក់ជាមួយនឹង មហាជន ដែលមកចូលរួម ការជួបជុំ នៅទីនោះ។
លោក Nicolas Maduro ប្រធានាធិបតី នៃប្រទេស វេណេស៊ុយអេឡា
នៅក្នុងឱកាស លោក ប្រធានាធិបតី Maduro ធ្វើដំណើរមកកាន់រដ្ឋ Anzoategui នោះ មានស្ត្រីវ័យ ៥៤ ឆ្នាំម្នាក់ឈ្មោះ Olivo បានសរសេរ សារមួយនៅលើផ្លែស្វាយថា “បើសិនជាអាច សូមអ្នកទាក់ទងមកខ្ញុំ ” ដោយមានភ្ជាប់ជាមួយ ឈ្មោះនឹងលេខទូរស័ព្ទរបស់គាត់ ផង ហើយនៅចំពេលដែល រថយន្តក្រុង បើកកាត់មុខ ស្ត្រីរូបនោះ បានបោះផ្លែស្វាយសំដៅទៅលោក ប្រធានាធិបតី Maduro។
ក្រោយហេតុការណ៍នោះ លោកប្រធានាធិបតី បានមានប្រសាសន៍ថា៖ “ពួកយើងនឹងអញ្ជើញស្ត្រីឈ្មោះ Marleni Olivo មកកាន់កម្មវិធីទូរទស្សន៍ និងវិទ្យុរបស់ខ្ញុំ។ តើអ្នកស្រីកំពុងមានបញ្ហាទាក់ទង នឹងលំនៅដ្ឋានមែនទេ? ខ្ញុំបាន ផ្តល់ការអនុញ្ញាតិរួចហើយ ក្នុងនាមជាផ្នែកមួយ នៃយុទ្ធនាការ ដើម្បីលំនៅដ្ឋាន ក្នុងប្រទេស វេណេស៊ុយអេឡា អ្នកស្រី Olivo នឹងទទួលបានផ្ទះមួយ ហើយអ្នកស្រីនឹងបានវា នៅប៉ុន្មានម៉ោងទៀត ឬក៏ស្អែក និងខានស្អែក ពួកយើងនឹងផ្តល់ផ្ទះ ឲ្យអ្នកស្រី” ។
អ្នកស្រី Olivo បានប្រាប់អ្នកសារព័ត៌មាន ថាតាមការពិតបំណងរបស់ គាត់គឺចង់បោះសំបុត្រឲ្យទៅលោក ប្រធានាធិបតីដូចទៅ នឹងជនដទៃទៀតបានធ្វើដែរ ក៏ប៉ុន្តែនៅពេលនោះគាត់ មិនមានក្រដាសជាប់ នៅនឹងខ្លួន គឺមានត្រឹមតែផ្លែស្វាយ ដែលគាត់ប្រុងនឹងបរិភោគ ទៅវិញ។
ស្ត្រីរូបនោះបានបន្តប្រាប់ ទូរទស្សន៍ El Pitazo ថាគាត់មានបំណងចង់មាន ផ្ទះខ្លួនឯង ទុកសំរាប់រស់នៅ មុនពេលដែលស្លាប់ ហើយគាត់បច្ចុប្បន្ននេះក៏ កំពុងមានជំងឺលើសឈាម និងទឹកនោមផ្អែមផងដែរ។ យ៉ាងណាមិញ ក្តីស្រមៃរបស់គាត់ ពេលនេះបានក្លាយ ជាការពិតហើយ ដែលវាបានកើត ចេញពីក្តីអង់អាច និងផ្លែស្វាយ របស់គាត់៕
លោក ប្រធានាធិបតី Maduro លើកបង្ហាញផ្លែស្វាយដែលស្ត្រីម្នាក់បានគប់មកលើរូបគាត់
វីដេអូបង្ហាញពីសកម្មភាពស្ត្រីម្នាក់គប់ផ្លែស្វាយលើលោកប្រធានាធិបតី៖
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!