ភ្លៀងលាយ ឡំរន្ទះ​​ឆក់ យកជីវិត​ ក្មេងប្រុស ម្នាក់នៅ ក្រោមផ្ទះ

 
 

ខេត្តព្រះសីហនុ ៖ ភ្លៀងមួយមេធំ លាយឡំខ្យល់ និងផ្ទរ រន្ទះ បណ្តាលឱ្យបាញ់ ក្មេងប្រុសម្នាក់ ស្លាប់ភ្លាម ខណៈកំពុងឈរហូបផ្លែ ស្វាយក្រោមផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ល្ងាចថ្ងៃទី២៦ មេសា ២០១៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ។

ប្រភពបានឱ្យដឹងថា ក្មេងប្រុសរង គ្រោះឈ្មោះវ៉ា ហុង អាយុ១៦ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។

ប្រភពបន្តថា បន្ទាប់ពីកើតហេតុនេះរួច ដោយមានក្តីអាណិត អាសូរពន់ពេក លោកទិក វុទ្ធី អភិបាលស្រុកព្រៃនប់ និងមេឃុំ រួមទាំងសហភាពសហព័ន្ធយុវជនស្រុក បានយកអំណោយជាអង្ករ និងថវិកាមួយចំនួនយកទៅ ផ្តល់ជូនគ្រួសារសព ផងដែរ ។

គួរបញ្ជាក់ថា តំបន់ស្រុកព្រៃនប់ កន្លងមកបានជួបការខ្វះខាត ទឹកសម្រាប់ប្រើប្រាស់មួយ រយៈពេលមកហើយ លុះពេលចាប់ ផ្តើមភ្លៀង ក៏ជួបរឿងឧបទ្ទវហេតុ នេះតែម្តង ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម