ពលករខ្មែរនៅថៃ ត្រូវថៅកែ បាញ់ ៦គ្រាប់ ស្លាប់រឿងទៅទារ លុយថ្លៃ ជំពាក់

 
 

បាងកក ៖ តាមសេចក្តីរាយការណ៍ ពីសមត្ថកិច្ច ខេត្តបន្ទាយមានជ័យ បានឲ្យដឹង ថា នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ថៅកែ ជនជាតិថៃ វ័យប្រហែល៤០ឆ្នាំ បានដកកាំភ្លើងខ្លី របស់ខ្លួនបាញ់ចំនួន៦គ្រាប់ ទៅលើកម្មករខ្មែរម្នាក់ ដែលទៅទារលុយ ថ្លៃជំពាក់ ជំនួសមិត្តរួមការងារ របស់ខ្លួន នៅក្នុង ខេត្ត ឆាឈឿនសៅ ប្រទេសថៃ កាលពីថ្ងៃទី២៤ ខែមេសា ហើយរត់គេចខ្លួនបាត់ ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា សាកសពរបស់ពលករខ្មែរ ដែលរងការបាញ់ ប្រហារនោះ មានឈ្មោះ ផាត សុខអិន អាយុ ២៤ឆ្នាំ រស់នៅខេត្តកំពង់ធំ បានបញ្ជូនមកដល់ទឹកដីកម្ពុជា តាមច្រកអូរបីជាន់ ក្នុងខេត្ត បន្ទាយមានជ័យ នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមេសានេះ ហើយបានប្រគល់សព ជូនដល់ក្រុមគ្រួសារ ដើម្បីធ្វើបុណ្យ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម