និស្សិតស្រីឆ្នាំទី១ មានវិបត្តិស្នេហា ចង់លោតសម្លាប់ខ្លួន ត្រូវ និស្សិតប្រុសៗ រាប់សិបនាក់ រង់ចាំត្រង ពីខាងក្រោម
ចិន៖ សកម្មភាពរបស់ និស្សិតប្រុសជាច្រើននាក់ ដែលបានសហការគ្នា ដើម្បីជួយសង្គ្រោះជីវិត និស្សិតស្រីម្នាក់ ដែលប៉ុនប៉ងលោតសម្លាប់ខ្លួន បានល្បីពេញអ៊ីនធើណេត។
ប្រភពព័ត៌មាន បានឲ្យដឹង កាលពីថ្ងៃទី ២៣ មេសានេះថា និស្សិតស្រីម្នាក់ ត្រូវបានគេប្រទះឃើញ បម្រុងលោតសម្លាប់ខ្លួន ពីលើដំបូល អគារ នៃ សាកលវិទ្យាល័យ Beifang ក្នុងទីក្រុង Yunchuan ។ បើតាម សាក្សីម្នាក់ ឈ្មោះ ស៊ាង មីង ដែលឃើញហេតុការណ៍ផ្ទាល់ ឲ្យដឹងថា ភ្លាមៗនោះ និស្សិតប្រុសជាច្រើននាក់ បានសហការគ្នា ចូលទៅ រុញកង់ជាច្រើនគ្រឿង ចេញពីកន្លែងដែល និស្សិតស្រី បម្រុងលោតចុះមក ហើយ ពួកគេក៏រត់ទៅ យកពូក ប្រហែល ២០ និងកាន់បន្តគ្នាធ្វើ ដូចជាសំណាញ់ ដើម្បីជួយចាំ ត្រងនិស្សិតស្រីនោះ នៅខាងក្រោម។
យ៉ាងណាមិញ ក្រុមអ្នកជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ ចំណែគនិស្សិតស្រី ដែលប៉ុនប៉ង លោតពីលើអគារ ត្រូវបាន ជួយសង្គ្រោះ ដោយគ្រូបង្រៀនម្នាក់ ទៅទាញយកចុះ ពីលើដំបូលអគារនោះ។ និស្សិតស្រីប៉ងលោតសម្លាប់ខ្លួន រូបនោះ ត្រូវបានកំណត់អត្តសញ្ញាណ ដឹងថា ជានិស្សិត ឆ្នាំទី១ ហើយចង់សម្លាប់ខ្លួន ដោយសារមានវិបត្តិស្នេហា ។
គួរបញ្ជាក់ដែរថា អ្នកលេងបណ្តាញអ៊ីនធើណែត បានបញ្ចេញមតិ កោតសរសើរ និងគាំទ្រ ទៅលើសកម្មភាព ចេះជួយយកអាសារ គ្នា របស់ក្រុមនិស្សិតប្រុស ទាំងអស់នោះជាខ្លាំង ៕
និស្សិតស្រី ដែលបម្រុងចង់លោត សម្លាប់ខ្លួន
សកម្មភាព របស់និស្សិតប្រុសសហការគ្នា ជួយនិស្សិតស្រីម្នាក់
ប្រភព shanghaiist
ដោយ៖ ទីន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!