រថយន្ត​ក្រុមហ៊ុន​ស៊ី​ភី​ ចុះ​ច្រាំង​កំពង់ដ​ស្វាយ​ជ្រុំ​ ជាន់​ហ្វ្រាំង​មិន​ស៊ី​បុក​​ ម៉ូតូ​កិន​ស្លាប់​ម្នាក់

 
 

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ មានបុរសម្នាក់បានស្លាប់ នៅនឹងកន្លែងដោយសារ តែរថយន្តម៉ាក KIA របស់ក្រុមហ៊ុន ស៊ីភីមួយ គ្រឿងបើក ចុះច្រាំងឡើងទូកដ ហើយជាន់ហ្វ្រាំងមិនស៊ី រអិលជ្រុលទៅ បុកម៉ូតូម៉ាកសេ ១០០កូរ៉េ ពណ៌ក្រហម មួយគ្រឿង និងកិនទាំងអ្នក ជិះ និងម៉ូតូ ។

គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅចំណុចកំពង់ដស្វាយជ្រុំ ផ្លូវទន្លេ មេគង្គ ស្ថិតក្នុងភូមិ៣ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។ បន្ទាប់ពីគ្រោះថ្នាក់ អ្នកបើកបរ រថយន្តត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន ។

រថយន្តបង្កបុក មនុស្សស្លាប់នោះ ម៉ាក KIA ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2Z-2464 ជារថយន្តឃ្លុប បើកបរដោយ ឈ្មោះ ទុន បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាបើកបរ រថយន្តឱ្យក្រុមហ៊ុនស៊ីភី ស្នាក់នៅភូមិស្វាយអាត់ ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនរងគ្រោះដែលស្លាប់ ក្នុងហេតុការណ៍នេះមានឈ្មោះនួន រឿង ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ ព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់ កណ្តាល ខេត្តកណ្តាល ត្រូវរថយន្តកិន បែកប្លោកនោម ស្លាប់នៅកន្លែង ។

តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តបើកបរ ចុះកំពង់ដស្វាយជ្រុំ ក្នុងបំណង ត្រឡប់ទៅផ្ទះ ។ ខណៈពេល ចុះបាន បន្តិចអ្នកបើកបរ បានពន្លត់ម៉ាស៊ីន និងបានជាន់ហ្វ្រាំងទប់ ស្រាប់តែហ្វ្រាំងមិនស៊ី ក៏រអិលចុះជ្រុល ទៅបុកម៉ូតូ ម៉ាកសេ១០០ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CP-4888 មួយគ្រឿង ពីក្រោយបណ្តាលឱ្យ អ្នកជិះម៉ូតូបែក ប្លោកនោមស្លាប់ ភ្លាមៗនៅកន្លែង ។ ភ្លាមៗនោះ ដែរ អ្នកបើកបរត្រូវចាប់ខ្លួន ។

រថយន្ត និងម៉ូតូ រួមជាមួយអ្នកបើកបរថយន្ត ត្រូវបានសមត្ថកិច្ចនាំទៅ ការិយាល័យចរាចរណ៍ ផ្លូវគោក ដើម្បីរង់ចាំ ដោះស្រាយគ្នា ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម