កូនប្រុស ឌុបម្តាយចាស់ជរា ទៅ កន្លែងធ្វើការ រៀងរាល់ថ្ងៃ
ចិន៖ មានបុរសម្នាក់ បានយក អ្នកម្តាយចាស់ជរា តាមខ្លួនរហូត ទៅកន្លែងធ្វើការ ជារៀងរាល់ថ្ងៃ ដោយសារតែគ្មានអ្នកណា នៅផ្ទះមើលគាត់។
យោងតាមគេហទំព័រចិន បានឲ្យដឹងថា ឪពុករបស់លោក Lu Xincai បានស្លាប់ កាលពីដើមឆ្នាំ និងប្រពន្ធរបស់គាត់ បានទៅធ្វើការ នៅទីក្រុង មួយទៀត ហើយគ្មានអ្នកណា នៅមើលម្តាយចាស់ជរា មានជម្ងឺភ្លេចភ្លាំង វ័យ៨៤ឆ្នាំនៅផ្ទះ ដូច្នេះគាត់ក៏បានសម្រេចចិត្ត ដឹកម្តាយ ទៅកន្លែងធ្វើការ ជារៀបរាល់ថ្ងៃ ព្រោះគាត់អាចមើលថែ ម្តាយបានផងដែរ។
បន្ថែមពីនេះទៅទៀត លោក Lu Xincai ជាសន្តិសុខម្នាក់ ដែលតែងជិះម៉ូតូ ទៅកន្លែងធ្វើការ ចម្ងាយ៤គីឡូម៉ែត្រឯណោះ ហើយវិធីការពារ កុំឲ្យម្តាយ ធ្លាក់ពីលើម៉ូតូ គឺគាត់បានចងខ្សែម្តាយ ជាប់នឹងខ្លួន របស់គាត់ និងជាពិសេស ខ្លាចម្តាយ មានអារម្មណ៍មិនស្រណុកខ្លួន គាត់តែងជិះ ក្នុងល្បឿន យឺតៗ ហើយតែងតែនិយាយលេង ជាមួយនឹងម្តាយ ពេលកំពុងធ្វើដំណើរ ដើម្បីឲ្យសើចសប្បាយ ថែមទៀតផង។
ជាមួយគ្នានោះដែរ លោក Lu Xincai បាននិយាយប្រាប់ អ្នកយកព័ត៌មានថា "នៅពេលខ្ញុំ បានឃើញម្តាយរបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ធូរស្រាល ខ្ញុំចង់ឲ្យពេលវេលា ដើរយឺតៗ ដូច្នេះ ខ្ញុំអាច មានពេលច្រើន នៅជាមួយនឹងគាត់ ហើយកាលពីមុន ខ្ញុំជាផ្លែប៉ោម ក្នុងកែវភ្នែកម្តាយរបស់ខ្ញុំ ប៉ុន្តែឥឡូវ នេះ គាត់ជាផ្លែប៉ោម សម្រាប់ខ្ញុំវិញ"៕
ទិដ្ឋភាព លោក Lu Xincai ដឹកម្តាយទៅ កន្លែងធ្វើការជាប្រចាំ
ប្រភព Shanghaiist
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!