ស្រ្តីម្នាក់ ដែលលួចលុយ នៅផ្សារ មេមត់ បានរត់គេចខ្លួន ពេល សមត្ថកិច្ច នាំទៅដល់តុលាការ

 
 

ត្បូងឃ្មុំ ៖ អធិការនគរបាល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ប៉េង ហេងហាក់ បានថ្លែងឲ្យដឹងថា ស្រ្តីម្នាក់ដែលត្រូវចាប់ខ្លួន ក្រោយពេល លួចលុយពីអាជីវករ នៅផ្សារមេមត់ នោះ បានរត់គេចខ្លួន បាត់ហើយ ខណៈសមត្ថកិច្ចរបស់លោក បាននាំខ្លួន ទៅដល់តុលាការ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥នេះ។

យ៉ាងណាក៏ដោយ លោកអធិការ មិនទាន់បានបញ្ជាក់អំពីមូលហេតុ ដែលនាំស្រ្តី សង្ស័យឆ្លៀងឱកាស រត់គេចខ្លួននោះឡើយ ខណៈមន្រ្តី នគរបាល ដែលនាំខ្លួនស្រ្តីរូបនោះ ទៅកាន់តុលាការស្ថិតក្រោម ការសួរនាំ នៅស្នងការដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ នៅឡើយ។

សេចក្តីរាយការណ៍ពីតុលាការ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ រួចរាស់នៅ ស្នងការដ្ឋាន នគរបាលខេត្ត ស្រ្តីរូបនេះ ក៏ត្រូវសមត្ថកិច្ច នាំខ្លួនទៅ កាន់តុលាការ ដើម្បីធ្វើការ សួរនាំបន្ត ស្រាប់តែពេលទៅដល់តុលាការ នៅម៉ោងប្រមាណ ២រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥នេះ ស្រ្តីសង្ស័យខាងលើ ក៏រត់គេចខ្លួនតែម្តង។

សូមបញ្ជាក់ថា កម្លាំងនគរបាល ស្រុកមេមត់ បានចាប់ខ្លួនស្ត្រី ចំណាស់ម្នាក់បានភ្លាមៗ បន្ទាប់ពីស្ត្រីរូបនោះ បានលួច លុយ ពីទូមាស ប្តូរប្រាក់មួយកន្លែង នៅផ្សារមេមត់ ចំនួន៩លានរៀល កាលពីវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅចំណុចទូមាសយីហោ ស្រីអូន ផ្សារមេមត់ ខេត្តត្បូងឃ្មុំ។ ប្រភពពីមន្ត្រី នគរបាល ស្រុកមេមត់ បានឲ្យដឹងថា ស្ត្រីដែលសមត្ថកិច្ច ចាប់ខ្លួនមានឈ្មោះ ស៊ឹម ពៅ អាយុ ៥០ឆ្នាំ មានទីលំនៅ ភូមិក្រងស្វាយ ឃុំស្វាយលំពៀ ស្រុកមុខកំពូល ខេត្តកណ្តាល ។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា នៅម៉ោងកើតហេតុ ស្ត្រី ឈ្មោះ ស៊ឹម ពៅ នេះ បានធ្វើសកម្មភាពលួច ប្រាក់ពីក្នុងទូមាស យីហោ ស្រីអូន ជាកម្មសិទ្ធិឈ្មោះ ហម ម៉េង ភេទប្រុស អាយុ៦៧ឆ្នាំ អស់ចំនួន ៩លានរៀល។

បន្ទាប់មកជនសង្ស័យ បានព្យាយាម រត់គេចខ្លួន ប៉ុន្តែខណៈនោះ ម្ចាស់ទូមាសឃើញទាន់ ក៏ស្រែក ឆោរឡោ បង្កការភ្ញាក់ផ្អើល អាជីវករក្បែរនោះ និងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ដែលកំពុងល្បាត ក្បែរនោះដែរ ទើបធ្វើការឃាត់ខ្លួនស្ត្រីរូបនោះ បានភ្លាមៗ ក្រោយពីធ្វើ សកម្មភាពតែម្តង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម