អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូន ជនសង្ស័យ ១១នាក់ទៅតុលាការ និងប្រកាសឲ្យ ប្រជាពលរដ្ឋ ដែលត្រូវ ចោរលួច និងប្លន់ម៉ូតូ មកពិនិត្យមើល នៅទីបញ្ជាការដ្ឋាន
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ជូនជនសង្ស័យ០៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទៅតុលាការ និងបំបែកសំបុកចោរដែល ពាក់ព័ន្ធ ករណីលួចនិងទិញលក់ផលចោរកម្មរួចមក, នៅថ្ងៃទី២៥ ខែមេសានេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជន សង្ស័យទៅតុលាការ ចំនួន១១នាក់ បន្ថែមទៀត ដោយពាក់ព័ន្ធនិងបទល្មើស០៣ផ្សេងគ្នា គឺករណីគ្រឿងញៀនចំនួន០៥នាក់ ករណីរំលោភ លើទំនុកចិត្ត០១នាក់ និង ករណីគាស់ផ្ទះ លួច កាច់កម៉ូតូ និងទិញលក់ផលចោរកម្ម ចំនួន០៥នាក់។
ជនសង្ស័យ០៥នាក់ដែលពាក់ព័ន្ធគ្រឿងញៀន ត្រូវបានកម្លាំងល្បាតខណ្ឌទួលគោកឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥។ រីឯជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណី រំលោភទំនុកចិត្ត ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ដោយកម្លាំង អាវុធហត្ថខណ្ឌ៧មករា តាមបណ្តឹងរបស់ ជនរងគ្រោះ ដែលត្រូវជាមិត្តភក្តិរបស់ជនល្មើស បានមកប្តឹងថា រូបគេត្រូវបាន មិត្តភក្តិលួចយកម៉ូតូ ខណៈពេលដែលពួកគេ បាន ផឹកស៊ី និងដេកផ្ទះសំណាក់ជាមួយគ្នា។
ដោយឡែកជនសង្ស័យ០៥នាក់ទៀត ដែលពាក់ព័ន្ធករណីគាស់ផ្ទះ លួច កាច់កម៉ូតូ និងទិញលក់ ផលចោរកម្ម ត្រូវបានឃាត់ខ្លួនជា បន្តបន្ទាប់គ្នា រយៈពេល ០៣ថ្ងៃ និងពង្រីកដែនសមត្ថកិច្ចតាម ចាប់រហូតដល់ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ក្រោមកិច្ចសហប្រតិបត្តការ រវាងអាវុធហត្ថរាជធានី ភ្នំពេញ ជាមួយអាវុធហត្ថខេត្តកណ្តាល និងខេត្តកំពង់ស្ពឺផងដែរ។
ក្រោយពេលបញ្ជូនជនសង្ស័យទាំង១១នាក់ខាងលើ ទៅតុលាការ វរសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការរង និងជាប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងថា លោក ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានដាក់បទបញ្ជា ឲ្យកម្លាំងជំនាញ របស់លោក ក៏ដូចជាតាមបណ្តាមូលដ្ឋានខណ្ឌទាំង១២ ត្រូវបន្តប្រឹងប្រែងស្រាវជ្រាវបង្ក្រាបមុខសញ្ញា ដែលពាក់ព័ន្ធ បទល្មើស ផ្សេងៗ ក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញបន្ថែមទៀត ជាពិសេសផ្តោតការយកចិត្តទុកដាក់ ខ្លាំងទៅលើការបង្ក្រាប ទីតាំង ជួញដូរគ្រឿងញៀន និងបោសសំអាត ទីតាំងដែល ទទួលទិញលក់ផល ចោរកម្ម និងហាងបញ្ចាំខុសច្បាប់ ដើម្បីទប់ស្កាត់អំពើ លួចនិងប្លន់ ផ្សេងៗ។ ដូច្នេះលោក សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ទាំងអស់ សូមមេត្តាចូលរួមសហការណ៍ ផ្តល់ព័ត៌មានដែលទាក់ទង និងបទល្មើស ផ្សេងៗដល់សមត្ថកិច្ច ដើម្បីធ្វើការ បង្ក្រាបក្រុមទុច្ចរិត ដែលតែងតែគំរាមកំហែងដល់សេចក្តីសុខ និងសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាបង្ក អស្ថេរភាពដល់សង្គមផងដែរ។
ជាចុងក្រោយ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលត្រូវបានចោរលួចនិងប្លន់ម៉ូតូកន្លងមក សូមយកឯកសារ ពាក់ព័ន្ធ មកផ្ទៀងផ្ទាត់ ជាមួយម៉ូតូដែលសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបានទាំង១៧គ្រឿង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!