រថយន្ដដឹកដី បើកបុកចូល ក្បួនរថយន្ដ សម្ដេចក្រុមព្រះ របួស ៦នាក់ ក្នុងនោះ សង្ស័យមាន អ្នកម្នាង អ៊ុក ផល្លា

 
 

កំពង់ចាម៖ រថយន្ដដឹកដីមួយគ្រឿង បានបើកចូលក្បួន រថយន្ដរបស់ សម្ដេចក្រុមព្រះ ដែលកំពុងធ្វើដំណើរ ត្រឡប់មកភ្នំពេញវិញ បណ្ដាលឱ្យគៀរ រថយន្ដរបស់ព្រះអង្គ រងរបួសធ្ងន់ស្រាល ៦នាក់ ក្នុងនោះសមត្ថកិច្ច អះអាងថា មានស្ដ្រីម្នាក់ នៅក្នុងរថយន្ដនោះ អាចជា អ្នកម្នាង អ៊ុក ផល្លា ។

គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមានការភ្ញាក់ ផ្អើលខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ១២និង៥០នាទី រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្ដកំពង់ចាម ។ អធិការនគរបាល ស្រុកព្រៃឈរ លោក កែវ សៀងហ៊ន បានបញ្ជាក់ថា ខណៈដែលក្បួន រថយន្ដរបស់សម្ដេចក្រុមព្រះ ដែលមាន រថយន្ដស៊ីរ៉ែននាំមុខ កំពុងធ្វើដំណើរ មកកាន់រាជធានី ភ្នំពេញនោះ ស្រាប់តែរថយន្ដ ដឹកដីមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាស ទិសក្បួន ហើយពេលផុត រថយន្ដស៊ីរ៉ែន រថយន្ដដឹកដី បានបើកចូល ក្បួនទៅគៀររថយន្ដ របស់ព្រះអង្គ រួចបន្ដទៅ បុកគល់ឈើ ។

អធិការរូបនេះ បានបន្ដថា គ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ បានបណ្ដាលឱ្យមនុស្ស ៦នាក់រង របួសធ្ងន់ស្រាល ក្នុងនោះមាន ស្ដ្រីម្នាក់ ទំនងជាអ្នកម្នាង អ៊ុក ផល្លា ។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបាន ចុះទៅជួយអន្ដរាគមន៍ភ្លាមៗ និងចាត់វិធាន ការទៅតាមផ្លូវច្បាប់ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម