បើកម៉ូតូ បុកគូទ រថយន្ត ស្លាប់ម្នាក់ អ្នកមកមើល ត្រូវរថយន្ត ផ្សេងបុក ស្លាប់ម្នាក់ទៀត
ខេត្តត្បូងឃ្មុំ ៖ រថយន្តធុនធំ១ គ្រឿងម៉ាកដឺវូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-6322 បែកកង់ បានឈប់ចតនៅលើ ផ្លូវជាតិលេខ៧ ត្រង់ភូមិវាលកណ្តៀង ឃុំជុប ស្រុកត្បូងឃ្មុំ ត្រូវម៉ូតូវ៉េវ ពណ៌ក្រហម ១គ្រឿង ជិះទៅបុកគូទរថយន្ត ពីក្រោយពេញទំហឹង ។ ហេតុការណ៏នេះកើតឡើង នៅម៉ោង៨ និង៤០នាទី យប់ថ្ងៃទី២៣ មេសា ២០១៥ បណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ធ្ងរ ។ ចំណែកបុរសម្នាក់ដែលមក ឈរមើលហេតុការណ៏នេះ ក៏ត្រូវរថយន្តវីហ្គូ បុករបួសធ្ងន់ធ្ងរដែរ ត្រូវបានគេបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ចាម ក្រោយមកក៏ស្លាប់ទាំង២ នាក់តែម្តង ។
លោកវរសេនីយ៏ត្រី សូ សារ៉ាត់ នាយការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្តប្រាប់ ឲ្យដឹងថា ដំបូងគេឃើញរថយន្តខាងលើ បានបែកកង់ខាងក្រោយ ហើយត្រូវបានអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ បានឈប់អែបលើ កំណាត់ផ្លូវជាតិលេខ៧ ដោយគ្មានភ្លើងបំភ្លឺ និងថែមទាំងមិនដាក់ ស្លាកសញ្ញា ដើម្បីឲ្យអ្នកដំណើរមក ពីក្រោយបានឃើញនោះទេ ។ លោកវរសេនីយ៏ ត្រីប្រាប់បន្តថា លុះនៅម៉ោង៨ និង៤០ នាទីយប់ថ្ងៃទី២៣ មេសា ក៏ស្រាប់តែមាន យុវជនម្នាក់ ឈ្មោះយាន ឌីណា អាយុ ២២ឆ្នាំ នៅភូមិជុបទី១ ឃុំជុប ស្រុកត្បូងឃ្មុំ បានជិះម៉ូតូដោយប្រើប្រាស់ ល្បឿនលឿនផងនោះ ក៏ទៅបុកគូទរថយន្ត ដឹកទំនិញដែលឈប់ពេញទំហឹង ។
បណ្តាលឲ្យ ដួលចូលក្រោមរថយន្ត រងរបួសធ្ងន់ធ្ងរ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋក្បែរនោះ ក៏បាននាំគ្នាមកមើល ជាបន្តបន្ទាប់ ជាមួយ គ្នានោះអ្នកភូមិ ដែលមកមើលឈ្មោះលី សូណាង អាយុ៥២ឆ្នាំ នៅភូមិវាលកណ្តៀង ឃុំជុប កំពុងតែឈរមើលមិន បានប្រុងប្រយ័ត្ន ស្រាប់តែមាន រថយន្តម៉ាកវីហ្គូ ១គ្រឿង បានបើកមកបុក បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ម្នាក់ទៀតក្រោយបុក រថយន្តបើករត់គេច បាត់ស្រមោល រីឯជនរងគ្រោះទាំង២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយក៏ស្លាប់ទាំង ២នាក់តែម្តង ។
លោកបញ្ជាក់ថា សពទាំង២នាក់ ត្រូវបានសាច់ញាតិដឹកត្រឡប់ យកទៅធ្វើបុណ្យរាងៗខ្លួន ចំណែករថយន្តធំ ដឹកទំនិញនោះ ត្រូវបានជំនាញ នាំយកមករក្សាទុក ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកត្បូងឃ្មុំ ដើម្បីដោះស្រាយតាមច្បាប់ ហើយក៏មិនទាន់ដឹងថា រថយន្តធំនោះ ជារបស់ថៅកែណា មួយនៅឡើយ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!