ចាប់ខ្លួន គូស្នេហ៍​ ចែកចាយ គ្រឿង ញៀន​ ក្នុង​សំណាក់​ «បុរី​សូរិ​យា»

 
 

ខេត្តតាកែវ ៖ ជនសង្ស័យជា គូស្នេហ៍មួយគូ ត្រូវសមត្ថកិច្ចស្រុក ព្រែកកប្បាសធ្វើការ ចាប់ខ្លួនរួមជាមួយវត្ថុតាង បន្ទាប់ពីពួកគេ បានជួលបន្ទប់ក្នុងផ្ទះសំណាក់ស្នាក់ នៅជាច្រើនថ្ងៃ ដើម្បីធ្វើការចែក ចាយថ្នាំញៀន តែដោយមានការ សហការជាមួយម្ចាស់ផ្ទះ សំណាក់រាយការណ៍ជូនសមត្ថកិច្ចឱ្យចុះ ទៅឃាត់ខ្លួនបានតែម្តង ។

ហេតុការណ៍នេះកើត ឡើងកាលពីវេលាម៉ោង ០៤រសៀលថ្ងៃទី២៣ មេសា ២០១៥ ស្ថិតនៅផ្ទះសំណាក់ យីហោ «បុរីសូរិយា» ក្នុងភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រែកកប្បាស ខេត្តតាកែវ ។

ប្រភពបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះព្រំ ដាលីន ភេទប្រុស អាយុ២៨ឆ្នាំ និងម្នាក់ទៀត ឈ្មោះលី ស្រីនាង ភេទស្រី អាយុ ២១ឆ្នាំ ពួកគេរស់នៅ ភូមិព្រែកបិ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដែល ត្រូវរឹបអូសបានមានថ្នាំ ញៀនប្រភេទម៉ាទឹកកក កញ្ចប់ធំ៣ , កញ្ចប់តូច២៦ , ទូរស័ព្ទ និងលុយមួយ ចំនួនផងដែរ ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម