ក្តីសង្ឃឹមចុងក្រោយ ក្នុងការស្វែករក​យន្តហោះ​ម៉ាឡេស៊ី ពីរទីតាំង​នៅសមុទ្រឥណ្ឌា

 
 

វ៉ាស៊ីនតោន៖ ការវិភាគជារួមមួយ ដោយយោងទៅលើទិន្នន័យ ស្វ័យប្រវត្តិ ព្រមទាំង ប្រព័ន្ធផ្កាយរណបនោះ បាននាំឲ្យរដ្ឋាភិបាលសហរដ្ឋអាម៉េរិក និង ម៉ាឡេស៊ី សន្និដ្ឋានរួមគ្នា ថា យន្តហោះម៉ាឡេស៊ី ដែលកំពុងបាត់ខ្លួននោះ ប្រហែលជាធ្លាក់នៅក្នុងទីតាំងណាមួយនៅ មហាសមុទ្រឥណ្ឌា ហើយវាអាចស្ថិតនៅជ្រោយប៊េងហ្គាល់។ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយសារព័ត៌មានស៊ីអិនអិន។

គោលដៅទីមួយ ត្រូវគេសន្និដ្ឋានថា យន្តហោះប្រហែលជាធ្លាក់ នៅជ្រោយប៊េងហ្គាល់ គៀក ទៅនឹងឆ្នេរសមុទ្ររបស់ប្រទេសឥណ្ឌា ហើយការសន្និដ្ឋានមួយទៀត គឺវាអាចនឹងធ្វើដំណើរ ទៅភាគអាគ្នេយ៍ ហើយធ្លាក់ទៅក្នុងមហាសមុទ្រឥណ្ឌាតែម្តង។ ដោយឡែកក៏មានការ សន្និដ្ឋាន ផ្សេងទៀតដែរថា យន្តហោះទំនងជាហោះទៅស្វែងរកប្រជុំកោះណាមួយ ក្នុងមហាសមុទ្រ ឥណ្ឌា រួចព្យាយាមចុះចតនៅទីនោះ។

គួរបញ្ជាក់ថា ការសន្និដ្ឋានថ្មីចុងក្រោយនេះ បន្ទាប់ពីអ្នកវិភាគទទួលបានទិន្នន័យពីប្រព័ន្ធ រ៉ាដា កាលពីថ្ងៃសុក្រ តាមរយៈសារព័ត៌មានរ៉យទ័រ ថាយន្តហោះដែលកំពុងបាត់ខ្លួននោះអាចហោះ ទៅទិសខាងជើងឈាងខាងលិចប្រទេសម៉ាឡេស៊ីវិញ បន្ទាប់ពីវាបាត់បង់ការទាក់ទងជាមួយ ប្រព័ន្ធរ៉ាដា។

ទោះបីជាយ៉ាងណាក៏ដោយ ប្រតិបត្តិការអាម៉េរិក នៅតែបន្តនៅឡើយក្នុងតំបន់ ខាងលើនេះដើម្បីស្វែងរកយន្តហោះ MH370 ដែលកំពុងបាត់ខ្លួន៕

b

BY SABAY


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម