អាយ៉ៃឆ្លងឆ្លើយ រវាង វណ្ណ ម៉ូនីកា និង វ៉ាត លីម៉េង កំពុងក្ដៅគគុក ខណៈពាក្យ បណ្ដឹងដល់ ដៃសមត្ថកិច្ច
ភ្នំពេញ៖ បន្ទាប់ពីផ្ទុះនូវជម្លោះបែកផ្សែងជាថ្មីរវាងលោក វ៉ាត លីម៉េង ជាមួយអតីតសង្សារចាស់ ជុំវិញរឿងរ៉ាវ ដែលថា លោក វ៉ាត លីម៉េង បានសរសេរសារ និយាយគំរាមបង្ហោះ រូបស្រាត របស់តារាសម្តែង វណ្ណ ម៉ូនីកា ឲ្យគេបានឃើញជា សារធារណៈមកនោះ បច្ចុប្បន្នរឿងនេះ កំពុងតែក្លាយ ទៅជាប្រធានបទ ដ៏ក្តៅគគុកមួយ សម្រាប់មហាជន មិត្តអ្នកអាន ក៏ដូចជាអ្នក ដែលនិយមលេង សង្គមយក្ស Facebook ខណៈដែលពួកគេ កំពុងនៅតែ ផ្តោតអារម្មណ៍ ចាំតាមដានសាច់ រឿងបន្តថា តើតួអង្គមួយ ណាក្លាហាន ហ៊ានចេញមុខ នឹងប្រឈម ការពិត?
នៅត្រង់ចំណុចនេះ ត្រូវបានគេសង្កេតឃើញថា រយៈពេលប៉ុន្មានថ្ងៃ ក្រោយពេល ដែលអ្នកទាំងពីរ គឺលោក វ៉ាត លីម៉េង និងកញ្ញា វណ្ណ ម៉ូនីកា បានចាប់ផ្តើមផ្ទុះជម្លោះឈ្លោះ ទាស់ទែងពាក្យសម្តី ជាមួយគ្នាជាថ្មី តាមរយៈការផ្ញើសារគំរាមឌឺ ដងផ្លែផ្កា ដាក់គ្នាមកនោះ ឃើញថាភាគី ទាំងសងខាង ហាក់ចង់ យកឈ្នះ និងត្រូវរៀងៗខ្លួន ប៉ុន្តែយ៉ាង ណាមិញតារា សម្តែង វណ្ណ ម៉ូ នីកា ហាក់កំពុង មានប្រៀប ច្រើនជាង គ្រាបច្ចុប្បន្ន តារារូបនេះ បានរៀបចំ ភស្តុតាងដាក់ ពាក្យបណ្តឹង ជុំវិញរឿងលោក វ៉ាត លីម៉េង គំរាមបង្ហោះ រូបស្រាត និងរឿងរ៉ាវ មួយចំនួនទៀត ។
ទន្ទឹមនឹងគ្នានេះ មជ្ឈដ្ឋានមហាជន ក៏ដូចជាអ្នកនិយមប្រើប្រាស់ Facebook មួយចំនួន ក៏បានលើក ឡើងស្រដៀង គ្នាថា តារាសម្តែង វណ្ណ ម៉ូនីកា ពិតជាក្លាហាន ហ៊ានប្រឈម មុខជំនះនូវ ឧបសគ្គទាមទារ រកយុត្តិធម៌ការ ពិតប្តឹងទៅ លើលោក វ៉ាត លីម៉េង ដែលបានប្រើ ទង្វើគំរាមកំហែង យករូបស្រាត របស់នាងមកបង្ហោះ ។ មិនតែប៉ុណ្ណោះ នាងក៏ មានភស្តុតាង មួយចំនួន បញ្ចេញឲ្យមហាជន បានឃើញផងដែរ ។
ប្រភពដដែល បានលើកឡើងទៀតថា ដោយឡែកចំពោះលោក វ៉ាត លីម៉េង តើមានភស្តុតាង បញ្ចេញ ឲ្យគេបាន ឃើញដូច វណ្ណ ម៉ូនីកា ឬអត់? ម្យ៉ាងទៀតពួកគេ ក៏បានស្នើឲ្យ លោកបញ្ចេញ រូបស្រាត របស់តារា សម្តែងនាង វណ្ណ ម៉ូនីកា នៅលើទំព័សង្គម Facebook ជាសារធារណៈ ដើម្បីកំឲ្យ ចាញ់ចិត្ត ។ ក្នុងនោះដែរ គេក៏បានរិះគន់ ខ្លាំងៗទៅ លើលោក វ៉ាត លីម៉េង ថា មិនគួរណា ធ្វើបែបនេះឡើយ ព្រោះអាច ខុសខ្លួនឯង បើសិនជាលោក បានសរសេរសារ គំរាម បែបនោះមែនទៅលើ វណ្ណ ម៉ូនីកា ។
នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នេះគេហទំព័រ LookingTODAY នៅមិនទាន់ អាចស្វែង រកការបកស្រាយ ជុំវិញរឿងរ៉ាវ ខាងលើនេះ ពីសំណាក់លោក វ៉ាត លីម៉េង បាននៅឡើយទេ ។ ប៉ុន្តែមុននេះបន្តិច គេក៏បានប្រទះ ឃើញ លោក វ៉ាត លីម៉េង បានសរសេរ បង្ហោះសារថា «ខ្ញុំបាទ វ៉ាត លីម៉េង សូមផ្ញើសារនេះ ទៅមនុស្សស្រីម្នាក់ ឈ្មោះ វណ្ណ ម៉ូនីកា និង បណ្តាអ្នក សរសេរអត្ថបទ របស់ page ខ្លះដែល ចុះផ្សាយ ពីរឿងខ្ញុំ និង វណ្ណ ម៉ូនីកា ។
១- សុំបណ្តា អ្នកសរសេរអត្ថបទរបស់ page នោះ មេត្តាសរសេរទៅតាមក្រមវិជ្ជាជីវៈ អ្នកសារព័ត៌មានផងព្រោះរឿង នេះជារឿងបុគ្គល ដូច្នោះសុំ កុំប្រើឈ្មោះ របស់ផលិតកម្ម ថោន មកពាក់ ព័ន្ធជាមួយ ។
២- ខ្ញុំគ្មានពេលទំនេរ ខ្វល់ពីរឿងអត់ប្រយោជន៍ចឹងទេ ហើយក៏ចង់ប្រាប់មិត្តទាំងអស់គ្នាដែរ ខ្ញុំប្រើលេខ ទូរស័ព្ទតែ១ ប្រព័ន្ធទេគឺ ០១០ ដូច្នេះបើ វណ្ណ ម៉ូនីកា ចោទថា លេខទូរស័ព្ទប្រព័ន្ធ ០៨៥ ដែលគំរាម នាងជារបស់ខ្ញុំ នាងអាចទៅ ប្តឹងប៉ូលិស ឬអាចទៅ សួរនៅទីស្នាក់ ការរបស់ប្រព័ន្ធ ០៨៥ នាងនឹងដឹង ពីឈ្មោះ របស់ម្ចាស់លេខហ្នឹងហើយ មិនចាំ បាច់ចុះផ្សាយ តាមសារព័ត៌មាន ឬ page ផ្សេងៗចឹងទេ» ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥នេះ កញ្ញា វណ្ណ ម៉ូនីកា បាន និយាយថា រឿងនេះ គឺនាងបាន រៀបចំចាត់ការរួចអស់ហើយ ដោយបានរៀប ចំឯកសារ ភស្តុតាង និងបានដាក់ពាក្យ បណ្តឹងទៅ លើលោក វ៉ាត លីម៉េង រួចហើយដែរ ដើម្បីរកយុត្តិធម៌ ចំពោះខ្លួននាង ដែលត្រូវបានបុរស ម្នាក់នេះគំរាម បង្ហោះរូបស្រាតនោះ និងមូល បង្កាច់បង្ខូច កេរ្តិ៍ឈ្មោះ គ្មានភស្តុតាងការពិត ។ ក្នុងនោះនាង ទាមទារឲ្យ លោក វ៉ាត លីម៉េង ត្រូវតែ ចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ នូវទង្វើរបស់ខ្លួន ។
កញ្ញា វណ្ណ ម៉ូនីកា នៅតែប្រកាសរក្សាគោលជំហរ និងមានជំនឿជឿជាក់លើខ្លួនឯងថា នាងពិតជាមិន ដែលមានរូប ថតស្រាត ណាមួយសោះឡើយ ហើយថានេះជាការបង្ខូច កេរ្តិ៍ឈ្មោះក្នុង នាមខ្លួននាង ជានារីខ្មែរដែរនោះ ។ ជាមួយ គ្នានេះ នាងក៏បានបង្ហាញ ពីភស្តុតាងខ្លះៗ ដែលនាងបាន រៀបចំដាក់ ពាក្យបណ្តឹង ទៅលោក វណ្ណ លីម៉េង ផងដែរ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!