ញាក់សាច់! គ្រូពេទ្យវះកាត់ យកដុំសាច់ ២៦គីឡូក្រាម ចេញពីក្នុងស្បូន ស្រ្តីម្នាក់
វៀតណាម៖ ស្រ្តីម្នាក់ត្រូវបាន ក្រុមគ្រូពេទ្យ ចំណាយពេល ជាច្រើនម៉ោង ដើម្បីវះកាត់យក ដុំសាច់ដ៏ធំចម្លែក ដែលកើតមាន ក្នុងស្បូន របស់នាង ជាយូរមកហើយ។
បើតាមប្រភព សារព័ត៌មាន បានឲ្យដឹងថា នារីម្នាក់នោះ មានឈ្មោះ Huynh Thi Phuong អាយុ ៥២ឆ្នាំ ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យ នៅទីក្រុងហូជីមិញ បន្ទាប់ពីនាងមានអការៈ ពិបាកដកដង្ហើម និងមិនអាច ទទួលអាហារបាន ហើយពិបាកក្នុងការដើរ ដោយសារ ពោះរបស់នាង កាន់តែធំទៅៗ។
ក្រុមគ្រូពេទ្យ ដែលមានជំនាញ ផ្នែកជំងឺមហារីក បានសំរេចចិត្ត ធ្វើការវះកាត់ លើរូបនាង ដោយជាលទ្ធផល ពួកគេបានយកចេញ នូវដុំសាច់ពីក្នុង ស្បូនរបស់នាង ដែលវាទំងន់ ប្រហែល ២៦គីឡូក្រាម ហើយមានអង្កត់ផ្ចិត រហូតដល់ទៅ កន្លះម៉ែត្រ ឯណោះ។ គ្រូពេទ្យបានប្រាប់ ឲ្យដឹងថា៖ "ពួកយើងបាន សំរេចចិត្ត ធ្វើការវះកាត់ ជាបន្ទាន់ ព្រោះដុំសាច់នោះ កំពុងតែគំរាមកំហែង ដល់អាយុជីវិត របស់នាង"។
ក្រុមគ្រូពេទ្យ ក៏មានការភ្ញាក់ផ្អើល ផងដែរ ព្រោះឆ្លងកាត់ តាមការវះកាត់ ជាច្រើន កន្លងមកហើយ ពួកគេមិនដែលជួប ដុំសាច់ ក្នុងខ្លួនមនុស្សណា ដែលមានទំហំធំ ដូចនេះទេ។
ចំណែកឯស្រ្តីឈ្មោះ Phoung បាននិយាយប្រាប់ ឲ្យដឹងដែរថា នាងបានពិនិត្យ និងដឹងថា មានដុំសាច់នេះ រយៈពេល៤ឆ្នាំ មកហើយ តែដោយសារ បញ្ហាជីវភាព និងខ្លាចការវះកាត់ ផងនោះ ទើបនាងមិនបាន ទៅមន្ទីរពេទ្យ ដើម្បីធ្វើការវះកាត់ យកវាចេញ។
ជាចុងក្រោយ ក្រុមគ្រូពេទ្យ ក៏បានផ្តែផ្តាំ ទៅដល់ ស្រ្តីទាំងអស់ថា៖ "ស្ត្រីទាំងឡាយ គួរធ្វើការពិនិត្យសុខភាព ជារៀងរាល់៦ខែម្តង ដើម្បីដឹងពី បញ្ហាសុខភាព ភ្លាមៗ និងទាន់ពេលវេលា វាងាយស្រួល ក្នុងការព្យាបាល ព្រោះថា ប្រសិនបើយឺតពេល នោះវានឹងចំណាយ ថវិការច្រើន ហើយប្រឈមមុខ នឹងគ្រោះថ្នាក់ កំរិតខ្ពស់ ទៀតផង!"៕
ប្រភព singaporeseen
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!