ព្រាប សុវត្ថិ បរិច្ចាគ ៤ លានរៀល ដល់មន្ទីរពេទ្យគន្ធបុប្ផា និង កាកបាទក្រហមកម្ពុជា
កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ បានចំណាយប្រាក់ផ្ទាល់ខ្លួនអស់ចំនួន ៤ លានរៀល បរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និង កាកបាទក្រហមកម្ពុជា ដោយនៅក្នុងនោះ តារាចម្រៀងរូបនេះ បានផ្ដល់ទៅ មន្ទីរពេទ្យគន្ធបុប្ផាចំនួន ២ លានរៀល និង កាកបាទក្រហមកម្ពុជា ២ លានរៀល។
ការបរិច្ចាគនេះ ក្នុងពេលដែលតារាល្បីប្រចាំប្រទេសកម្ពុជា រូបនេះ បានអញ្ជើញទៅចូលរួមក្នុងកម្មវិធី ប្រគំតន្ត្រីសប្បុរសធម៌ដើម្បីប្រមូល មូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅមហោស្រពចេនឡា កាលពីយប់មិញនេះ ដែលរៀបចំដោយស្ថានីយទូរទស្សន៍ CTN និង MyTV។
ពិធីការិនី អ្នកនាង យុគ ចិន្ដា អ្នកសម្របសម្រួលកម្មវិធីតន្រ្តីយប់មិញនេះ បានប្រកាសពីចំនួនទឹកប្រាក់របស់លោកព្រាប សុវត្ថិ បានចូលរួមបរិចាគ ខណៈសមីខ្លួនមិនបាននិយាយឡើយ ប៉ុន្ដែ លោក ព្រាប សុវត្ថិ បានស្នើដល់ទស្សនិកជន ក៏ដូចសប្បុរសជនផ្សេងទៀត មេត្តា ចូលរួម ជាមួយមូលនិធិគន្ធបុប្ផាទាំងអស់គ្នា ខណៈដែលមន្ទីរពេទ្យមួយនេះ កំពុងតែខ្វះខាតប្រាក់ជាខ្លាំងនោះ។
ប្រភព Sabay
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!