ស្នាមញញឹម អ្នករត់តាក់ស៊ីម្នាក់ ថតរូប Selfie ជាមួយ អ្នកដំណើរ រាប់ម៉ឺននាក់

 
 

ចិន៖ បុរស ជាអ្នក រត់តាក់ស៊ីម្នាក់ បានធ្វើឲ្យ មនុស្សម្នា មានការភ្ញាក់ផ្អើល ជាខ្លាំង នៅពេលដែលគាត់បាន បង្ហាញនូវរូបថត សែលហ្វី (Selfie) ជាមួយនឹង អ្នកដំណើរ របស់គាត់ទាំងអស់ រហូតដល់ចំនួន ៣០,០០០ សន្លឹកឯណោះ។

លោក តេង ចៀស៊ី អាយុ៦០ឆ្នាំ នៅឯខេត្ត ស៊ិនយ៉ាង ដែលមានមុខរបរ ជាអ្នករត់តាក់ស៊ីម្នាក់ បានសុំអ្នកដំណើររបស់ខ្លួន ថតរូបជាមួយ និងប្រមូល រូបថតទាំងអស់ទុក ជាអនុស្សាវរីយ៍ បានរហូតដល់ រាប់ពាន់សន្លឹកឯណោះ។ គាត់បានប្រាប់ថា រូបថតដំបូងគេ ជាមួយនឹងអ្នកដំណើរ គឺជារូបថតដែលមាន អនុស្សាវរីយ៍ និងការចងចាំ ជាងគេបង្អស់ គឺកាលពីប្រហែល ១០ឆ្នាំមុន មានថ្ងៃមួយនោះ គាត់បានឃើញអ្នកដំណើរ ប្តីប្រពន្ធពីរនាក់ កំពុងឈរតាមផ្លូវ រង់ចាំជិះតាក់ស៊ី នៅខេត្ត លាវណីង ក្នុងអាកាសធាតុដ៏សែនត្រជាក់។ គាត់បានទទួលពួកគេ ឲ្យជិះជាមួយគាត់ ហើយពួកគេត្រេកអរយ៉ាងខ្លាំង និងចង់ឲ្យគាត់នូវ ប្រាក់បន្ថែមផងដែរ តែគាត់បដិសេធមិនទទួលយក ទើបពួកគេផ្តល់កាដូ ជាការថតរូបអនុស្សារីយ៍ សែលហ្វី ជាមួយគាត់ ជំនួសវិញ។ ក្រោយមក ដោយមានការចងចាំដូចនេះ គាត់ក៏ចាប់ផ្តើមមានគំនិត រក្សាទុកនូវការចងចាំល្អៗ ទាំងអស់ជាមួយនឹងអ្នកដំណើររបស់ខ្លួន ដោយការថតរូបសែលហ្វីនោះឯង ហើយក្នុងឆ្នាំ២០១១ គាត់ក៏បានរៀបចំឡើងនូវ ម៉ាស៊ីនថតរូបសែលហ្វី ក្នុងរថយន្តតាក់ស៊ី របស់គាត់។

លោក តេង បានប្រាប់ឲ្យដឹងទៀតថា ជាមធ្យមគាត់ទទួលបាន អ្នកដំណើរជិះតាក់ស៊ីរបស់គាត់ ប្រហែល៨០នាក់ក្នុងមួយថ្ងៃ ហើយមានអ្នកដំណើរចំនួន ប្រហែលជា ២០នាក់ ក្នុងចំណោមពួកគេ បានយល់ព្រម ថតរូបសែលហ្វីជាមួយគាត់ ដែលក្នុងរយៈពេល ៤ឆ្នាំ គាត់ប្រមូលបាន នូវរូបថតចំនួន ៣០,០០០សន្លឹក ជាមួយនឹងស្នាមញញឹម របស់មនុស្សគ្រប់វ័យ៕

ប្រភព shanghaiist

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម