នគរបាលក្រុង ព្រះសីហនុ ឃាត់ខ្លួន ជនសង្ស័យម្នាក់ លួចទ្រព្យ សម្បត្ដិ ជនបរទេស នៅកោះរ៉ុង
ព្រះសីហនុ៖ កម្លាំងនគរបាល ក្រុងព្រះសីហនុ បានធ្វើការស្រាវជ្រាវ រហូតឈានទៅ ដល់ការឃាត់ខ្លួនជន សង្ស័យម្នាក់ ដែលពាក់ព័ន្ធ ទៅនឹងសកម្មភាព លួចទ្រព្យសម្បត្ដិរបស់ ជនជាតិបរទេស ស្ថិតនៅផ្ទះសំណាក់ ហ៊ាន ហ៊ាន លើកោះរ៉ុង កាលពីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ។
យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរបាល ព្រហ្មទណ្ឌក្រុង ព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យដែល ត្រូវចាប់ខ្លួនពាក់ព័ន្ធទៅ នឹងការលួចទ្រព្យសម្បត្ដិ ខាងលើនេះ ឈ្មោះ សែម ចាន់លក្ខ័ អាយុ២៣ឆ្នាំ រស់នៅឃុំ រនាម ស្រុកទ្រាំ ខេត្ដតាកែវ ដោយឡែកជន បរទេសវិញ ឈ្មោះ JORRIT MICHIEL ស្នាក់នៅផ្ទះ សំណាក់ខាងលើ ជាអ្នកទេសចរ នៅខេត្ដព្រះសីហនុ ហើយទ្រព្យសម្បត្ដិរបស់ ខ្លួនរួមមានកាមេរ៉ា និងទូរស័ព្ទដៃត្រូវបាន ជនសង្ស័យរូបនេះ ចូលលួច ។
មន្ដ្រីនគរបាលបាន បញ្ជាក់ថាក្រោយពី ទទួលបានពាក្យបណ្ដឹង របស់ជនបរទេសរួច កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ និងកម្លាំង នគរបាលមូលដ្ឋាន បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការ ចាប់ខ្លួនជន សង្ស័យ រូបនេះ កាលពីល្ងាច ថ្ងៃទី២៣ ខែមេសា ។
ក្រោយការចាប់ខ្លួនភ្លាមៗ នោះជនសង្ស័យ មិនបានសារភាព ពីទោសកំហុស និងសកម្មភាពរបស់ខ្លួន នោះឡើយ ពោលរហូតដល់ម៉ោង ៦ល្ងាច ថ្ងៃដដែលនោះ ទើបជនសង្ស័យសារភាព ដោយយកទ្រព្យ សម្បត្ដិរបស់ជនរង គ្រោះទាំងនេះ ទៅកប់ក្នុងដីខ្សាច់ រុំស្បោង ខ្មៅនៅក្រោម ដើមស្ងាវហួស បឹងកាឡូ ម៉ឹងឃី។
ក្រោយពីសារភាព ពីទោសកំហុសរបស់ ខ្លួនរួចមក បច្ចុប្បន្នជនសង្ស័យ រូបនេះត្រូវ បានយកទៅសួរនាំនៅ អធិការដ្ឋាននគរបាល ក្រុងព្រះសីហនុ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងខេត្ដ ព្រះសីហនុ ដើម្បីបន្ដការសួរនាំ និងចាត់វិធានការ តាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា នៅលើកោះរ៉ុង ដែល ភាគច្រើនបំផុតជា កន្លែងស្នាក់នៅនិងដើរ លេងកំសាន្ត របស់ជនបរទេសនោះ ស្នងការ នគរបាលខេត្ដ ព្រះសីហនុ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានពង្រាយនិងដាក់ កម្លាំងនគរបាល យាមកាមតាមគោលដៅ ជាប្រចាំ នៅតំបន់ ទេសចរណ៍មួយនេះ ដើម្បីងាយស្រួលជួយ អន្ដរាគមន៍ទាន់ពេលវេលា ពេលដែលមាន បទល្មើសអ្វី មួយកើតឡើង ពីព្រោះកាលពី ពេលកន្លងទៅ សកម្មភាពប្លន់និង លួចទ្រព្យសម្បត្ដិ ជនបរទេស ព្រមទាំងការ វាយគ្នាទៅវិញ ទៅមក បានកើតឡើង នៅទីនោះ មិនចេះចប់ មិនចេះហើយ ។
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!