ខឹងម្តាយទៅខ្ចីលុយគេ ដើម្បីដណ្តឹងប្រពន្ធយូរពេក ទ្រាំលែងបានចង.កសម្លាប់ខ្លួន
ខេត្តកណ្តាល ៖ យុវជនម្នាក់បានគិតខ្លី សម្រេចចិត្តចង.ក សម្លាប់ខ្លួន នៅលើផ្ទះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០១ និង៣០នាទី រសៀល ថ្ងៃទី២៣ មេសា ស្ថិតចំណុចភូមិ ស្រះពោធិ៍ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីតូចចិត្ត ម្តាយអត់លុយ ទៅចូលដណ្តឹងនារី ដែលខ្លូនស្រលាញ់ មិនបាន ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ ហែម ចក់ អាយុ២០ឆ្នាំ មានទីលំនៅភូមិ កើតហេតុខាងលើ ។
ប្រភពបន្តថា កន្លងមកជនរងគ្រោះ បានស្រលាញ់នារីម្នាក់ នៅភូមិពោរ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងតែងតែតឿន ម្តាយជាញឹកញាប់ ឱ្យទៅចូលស្តីដណ្តឹង នាងយកមក ធ្វើជាប្រពន្ធ ប៉ុន្តែម្តាយ បានប្រាប់តបវិញថា មិនទាន់មានលុយ ទៅចូលស្តី ដណ្តឹងគេទេ ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះ បានតឿនម្តាយ ឱ្យទៅរកលុយ ដើម្បីចូលស្តីដណ្តឹង នារីនោះទៀត និងបានគំរាមថា បើរកលុយមិនបានទេ នឹងចង.ក សម្លាប់ខ្លូនហើយ ។
ពេលនោះម្តាយ ប្រាប់វិញថា ទៅរកខ្ចីលុយ ពីអង្គការ ដើម្បីយកមក ស្តីដណ្តឹងប្រពន្ធឱ្យ ពេលនោះ ម្តាយជនរងគ្រោះ ក៏បានចេញពីផ្ទះ ដើម្បីទៅសួរគេ ពីកន្លែង ខ្ចីលុយ ដោយជនរងគ្រោះ នៅផ្ទះតែម្នាក់ឯង ។ លុះពេលម្តាយ ត្រឡប់មកវិញ ស្រាប់តែប្រទះឃើញ កូនប្រុស បានចង.ក សម្លាប់ខ្លួន ទៅហើយ ។
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!