យុវតីខ្មែរម្នាក់ រំភើបដល់ ស្រក់ ទឹកភ្នែក ព្រោះមិត្តប្រុស សុំនាង រៀបការ នៅមុខ ប្រាសាទអង្គរវត្ត ថ្ងៃចូលឆ្នាំទី៣ (មានវីដេអូ)
កំសាន្ត៖ នាពេលបច្ចុប្បន្ននេះ ការស្នើសុំមិត្តស្រីរៀបការ ជាការពេញនិយមមួយ ដើម្បីបញ្ជាក់ក្តីស្រឡាញ់ របស់ខ្លួន ទៅកាន់នារីម្នាក់ ដែលគិតថា នឹងយកនាង ជាគូអនាគត។ ក្នុងនោះដែរ ការសុំរៀបការនិមួយៗ គឺមានស្ទាយខុសៗគ្នា ទៅតាមចំណង់ចំណូលចិត្ត របស់មនុស្សម្នាក់ៗ ហើយ កាលពីថ្មីៗនេះ ក៏មានបុរសម្នាក់ ហ៊ានបញ្ជាក់ក្តីស្រឡាញ់របស់គាត់ ទៅកាន់មិត្តស្រី នៅមុខប្រាសាទអង្គរវត្ត។
ចំពោះឃ្លីបវីដេអូមួយ ដែលត្រូវបានបង្ហោះចូល ក្នុងបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពី សកម្មភាព របស់យុវជនខ្មែរម្នាក់ បានស្នើសុំមិត្ត ស្រីរៀបការ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នៅថ្ងៃទី៣។ បន្ថែមពីនេះទៅទៀត ក្នុងវីដេអូឃ្លីបនោះ បានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់ នេះ បានរៀបចំ រួចរាល់ហើយ សម្រាប់សុំមិត្តស្រីរៀបការ និងពឹងអ្នកទេសចរ ឲ្យជួយ កាន់ប៉េងប៉ោង និងបង្ហាញសារផ្អែមល្ហែម ទៅកាន់នាង។ ហើយចុងក្រោយ គាត់ក៏បានលុតជង្គង់ សុំនាងរៀបការ ដោយមានមនុស្សជាច្រើន បានអបអរសារទរ ទៅកាន់ពួកគេផងដែរ។ មិនតែប៉ុណ្ណោះ នារីរូបនោះ ពិតជារំភើបខ្លាំងណាស់ ដល់ថ្នាក់ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន៕
ចងដឹងថា បុរសម្នាក់នេះ សុំមិត្តស្រីរៀបការ តើពិតជារំភើប និងផ្អែមល្ហែមប៉ុណ្ណានោះ តោះទស្សនាវីដេអូ ខាងក្រោមទាំងអស់គ្នា៖
សកម្មភាពរបស់បុរសម្នាក់ សុំមិត្តស្រីរៀបការ នៅមុខប្រាសាទអង្គរវត្ត
ប្រភព ហ្វេសប៊ុក
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!