លោក ​នាយក​​វិទ្យាល័យ ហ៊ុន សែន តំបែរ ជិះម៉ូតូ​ បុក​រង្វង់​មូល ​ផ្សារ​បោកក្បាល ធ្លាយ​ខួរ​ស្លាប់

 
 

ខេត្តត្បូងឃ្មុំ ៖ រង្វង់មូលផ្សារតំបែរបាន ឆក់ជីវិតលោកនាយកវិទ្យាល័យ ហ៊ុន សែន តំបែរ ឈ្មោះស៊ន សុភី អាយុ៤៧ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យបោក ក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃទី២២ មេសា ២០១៥ ស្ថិតនៅភូមិតំបែរ ឃុំតំបែរ ស្រុកតំបែរ ។

លោកវរសេនីយ៍ត្រី ហុង គឹមហឿន អធិការនគរបាលស្រុក តំបែរបានប្រាប់ឱ្យដឹងថា កាលពីវេលាល្ងាច ថ្ងៃខាងលើ មានកម្មវិធីជប់លៀងមួយនៅអង្គភាព យោធាក្នុងស្រុកតំបែរ ដោយមានមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធជាច្រើន នាក់បានទៅចូលរួម យ៉ាងអធិកអធម ។

លោកបន្តថា ក្នុងពេលនោះ លោកគ្រូសុភី នាយកវិទ្យាល័យហ៊ុន សែន តំបែរ  ក៏ឃើញមានវត្តមាន ក្នុងពិធីនោះដែរ  រហូតដល់ដល់ពេល យប់ នៅពេលដែលរូប លោកបានបើករថយន្ត ដើម្បីត្រឡប់ទៅផ្ទះវិញ ក្នុងទិសដៅពីត្បូងទៅជើង ចម្ងាយប្រហែល ជា៣០ម៉ែត្រ លោកបានឃើញម៉ូតូម៉ាកឌ្រីម១គ្រឿង របស់លោកនាយកកំពុង តែបើកពីខាងមុខ ដោយប្រើប្រាស់ ល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុករង្វង់មូលផ្សារតំបែរពេញទំហឹង ហើយម៉ូតូបានផ្លោងឡើង លើកម្ពស់ប្រហែល៣ម៉ែត្រ រួចបានធ្លាក់មកវិញ ពេលឃើញលោកគ្រូសុភី បានស្លាប់ដោយបែកក្បាលធ្លាយខួរ ចេញក្រៅគួរឱ្យរន្ធត់ ។

ចំពោះមូលហេតុនេះ គឺដោយសារប្រើប្រាស់ ល្បឿនលើសកម្រិត ហើយលោកគ្រូមាន ផ្ទុកជាតិអាល់កុល ទើបគេចរង្វង់មូល មិនទាន់បុកលាន់ដូចរន្ទះ បណ្តាលឱ្យ ស្លាប់ភ្លាមៗតែម្តង ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម