បេនីយ៉ាំង ជនខិលខូច បន្លំឈ្មោះបង្កើត Facebook ក្លែងក្លាយ និងប្រមាថថា «ជាស្រីលក់ខ្លួន»
ភ្នំពេញ៖ តារាសម្តែង និយមស្លៀកពាក់ បង្អួតសាច់សខ្ចី សម្បូរសាច់ ដើមទ្រូង កញ្ញា បេនីយ៉ាំង កាលពីប៉ុន្មានថ្ងៃមុន នេះបានរងការ ជេរប្រមាថ យ៉ាងចាស់ដៃ ពេញទំហឹងពី សំណាក់ជនអនាមិក ដែលលួចបន្លំ Account Facebook ដោយដាក់ឈ្មោះ របស់នាង។ មិនតែប៉ុណ្ណោះថែម ទាំងជេរប្រមាថ នាងនៅលើ Account នោះថាជា Sexer at KTV (ស្រីលក់ខ្លួន នៅខារ៉ាអូខេ) ថែមទៀតផង ។
នៅក្នុង Account Facebook ដែលគេបន្លំយកឈ្មោះ នាង បេនីយ៉ាំង យកទៅបង្កើត Account ក្លែងក្លាយហើយ ថែមទាំងបាន សរសេរបង្ហោះ នូវពាក្យពេចន៍អសុរោះ ចំអេសចំអាស គ្មានសីលធម៌ ជាច្រើនបណ្ដាលឲ្យ តារាសម្ដែងវ័យក្មេង សាច់សខ្ចីរូបនេះ បានការខឹងសម្បារ យ៉ាងខ្លាំង ហើយគិតថា អ្នកបន្លំហ្វេសប៊ុកនោះ មានចេតនាយក កិត្តិយសរបស់នាង ទៅជាន់ឈ្លីយ៉ាងដំណំ ធ្វើឲ្យនាងស្ទើរតែ ងើបមុខមិនរួច ក្នុងពិភពសិល្បៈ និងការច្រណែន ឈ្នានីសគ្នា។
ទាក់ទងទៅនឹង សារមួយនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន តារាសម្តែងសិចស៊ី បេនីយ៉ាំង ចេញមុខបកស្រាយថា « កុំបំផ្លាញកិត្តិយសខ្ញុំ ដោយយករូបខ្ញុំ មកលេងបែប ថោកទាបអ៊ីចឹង ហើយ acc នេះមិនមែន ជារបស់ខ្ញុំទេ...Help share all fan .. Nas help tell monos cheap del play neng pong thank all:…»។
ម្ចាស់សាម៉ីខ្លួនរូបនេះ បានសរសេរសារបង្ហោះ ដោយមានចេតនាចង់ស្វែង រកមុខអ្នកបន្លំ Account Facebook របស់នាងទៀតថា «មានមិត្តណាស្គាល់ ម្ចាស់accនេះទេ លេងដូចជាហួសហេតុ ពេកហើយ ខ្ញុំមិនដែលស្គាល់សោះ មកលេងជាមួយចឹងៗ កុំឲ្យរកឃើញ ខ្ញុំនិងមិនយល់ថា ស្រីឬប្រុសទេ ចឹងបានថាយ៉ាប់ណាស់ FB គេលេងជារបៀប ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកស្គាល់គ្នា សូមមិត្តទាំងអស់គ្នា ប្រយ័ត្ន acc នេះផង ហើយបើបានស្គាល់ ប្រាប់ខ្ញុំផង អរគុណ» ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!