រថយន្ត​ដឹក​ទំនិញ​បើកគេច​ សាកសព​នៅ​កណ្តាល​ផ្លូវ ក្រឡាប់ចាក់​ពង​ទា ​និង​បន្លែ​ផ្លែ​ឈើ​ពេញ​ថ្នល់

 
 

ខេត្តពោធិ៍សាត់៖ រថយន្តធុនធំដឹកទំនិញ មួយគ្រឿងបានក្រឡាប់ចាក់ ចោលពងទា និង បន្លែផ្លែឈើ ពាសពេញថ្នល់ កាលពីវេលា ម៉ោង០១និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី២៣ មេសា ២០១៥ ត្រង់ចំណុចភូមិ ពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយសារ គេចសាកសពជន មិនស្គាល់អត្តសញ្ញាណម្នាក់ ដែលត្រូវរថយន្តមិន ស្គាល់ម៉ាកបុកស្លាប់ នៅកណ្ដាលថ្នល់។

ប្រជាពលរដ្ឋដែល រស់នៅក្បែរកន្លែងកើតហេតុ បានប្រាប់កោះសន្តិភាពឲ្យ ដឹងថា នៅមុន ពេលកើត ហេតុវេលាម៉ោង ប្រហែល០១ និង២០ នាទីយប់ មានរថយន្តធុន តូចមួយគ្រឿងមិនស្គាល់ ម៉ាកធ្វើដំណើរ ពីកើតទៅលិច។ ពេលមកដល់ចំណុច កើតហេតុបានបុក មនុស្សមិន ស្គាល់អត្តសញ្ញាណម្នាក់ ដែល កំពុងដើរលើផ្លូវជាតិ លេខ៥បណ្ដាលឲ្យ ស្លាប់ស្ដូកស្ដឹង កណ្ដាលថ្នល់ រួចហើយបាន បន្ថែមល្បឿន បន្ត ដំណើរ ទៅមុខទៀត បាត់ស្រមោល។

មួយសន្ទុះក្រោយមក មានរថយន្តធុនធំ ដឹកពងទា និងបន្លែផ្លែឈើ មួយគ្រឿង ធ្វើដំណើរក្នុងទិសដៅ ពីកើតទៅ លិចដូច គ្នាដែរ។ ខណៈ មក ដល់កន្លែង កើតហេតុវាក់នឹង សាកសពក៏បួងចង្កូត គេចបណ្ដាលឲ្យ ក្រឡាប់ចាក់ បន្លែថ្លែឈើ និងពងទាបែក ពេញថ្នល់តែម្ដង ប៉ុន្តែ សំណាងល្អមិន ចូលដល់ផ្ទះប្រជាពលរដ្ឋ និងមិនមានអ្នក គ្រោះថ្នាក់អ្វីដល់ មនុស្សនោះទេ។

លោកអនុសេនីយ៍ឯកវ៉ន ភាព ប្រធានផ្នែកចរាចរណ៍ នគរបាលក្រុងពោធិ៍សាត់ ឲ្យដឹងថា រថយន្តដែល ក្រឡាប់ចាក់អីវ៉ាន់ ចោលពេញថ្នល់ នោះម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C.3053 អ្នកបើកបរឈ្មោះជា នី ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។

បើតាមការសាកសួរទំនិញ ទាំងអស់នេះដឹកមកពីភ្នំពេញ យកទៅបោះឲ្យ ម៉ូយនៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លុះមកដល់ ខេត្ត ពោធិ៍សាត់ ក៏ជួបគ្រោះថ្នាក់ក្រឡាប់ បែបនេះទៅ។ ពងទាបែកស្ទើរ ទាំងស្រុងប្រឡាក់ ពេញលើថ្នល់ ចំណែកបន្លែ និងផ្លែឈើ ខូចខាត ប្រហែល៣០% ហើយបានយក រថយន្តមួយគ្រឿង ទៀត មកសាងបន្ត៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម