បញ្ជូនខ្លួនក្មេង ទំនើង៤នាក់ ទៅតុលាការ ពីបទប្រើអំពើ ហិង្សាដាក់គ្នា
បាត់ដំបង៖ កម្លាំងអាវុធហត្ថ ខេត្តបាត់ដំបង បានចាប់បញ្ជូនខ្លួន ក្មេងទំនើង៤នាក់ ទៅតុលាការ នៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាព ដេញវាយគ្នាទៅមក ដោយប្រើដំបងឈើ និងកាំបិត កាលពីវេលាម៉ោង ១០និង៤៥នាទី យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ នៅចំណុចមុខធនាគារ ភ្នំពេញពាណិជ្ជ ផ្លូវលេខ១ ក្នុងភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
លោក ឡាច ប្រុស នាយការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ អាវុធហត្ថខេត្ត បានឲ្យដឹងថា កាលពីវេលាម៉ោង ១០និង៤៥នាទី យប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ នៅចំណុចមុខ ធនាគារភ្នំពេញពាណិជ្ជ ផ្លូវលេខ១ ក្នុងភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោក្រុង មានបក្ខពួកក្មេង ទំនើង២ក្រុម បានបង្កជម្លោះ ដាក់គ្នាដោយ ប្រើអាវុធដំបងឈើ និងកាំបិតដេញ កាប់គ្នា នៅម្តុំសួនច្បារ លោក ស ខេង ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង រហូតឆ្លងស្ពានដេញ វាយគ្នាដល់ចំណុច កើតហេតុខាងលើ ។
លោក ឡាច ប្រុស បានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនេះ មានគ្នាជិត២០នាក់ ពួកគេតែងតែ ដើរបង្កនិង ឈ្លោះគ្នាជាច្រើន លើកមកហើយ លុះដល់យប់ កើតហេតុពួកគេ បានធ្វើសកម្មភាព វាយតប់គ្នា ទៅមកដោយ មានប្រើអាវុធ ពេលកំពុងកើតហេតុ សមត្ថកិច្ចយើងបានដេញ ចាប់បានជនសង្ស័យ ចំនួន៤នាក់និង កាំបិតវែង១ដើម នាំយកមកសាកសួរ។
ជនសង្ស័យទាំងនោះ មិនព្រមសារភាពថា បក្ខពួកខ្លួនមាន ប៉ុន្មាននាក់នោះទេ គ្រាន់តែថាគេ បានដេញវាយគ្នានេះ ដោយសងសឹក គំនុំចាស់ប៉ុណ្ណោះ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាង សំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យ ទាំង៤នាក់ ទៅតុលាការហើយ នៅរសៀល ថ្ងៃទី២៣ ខែមេសានេះ ដើម្បីចាត់ការតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!