ភ្ញៀវកូន​កំលោះ និង​ភ្ញៀវ​កូនក្រមុំរាំធុងបាស់ឌឺគ្នា ផ្ទុះ​ហិង្សា​កាប់​របួសធ្ងន់ម្នាក់

 
 

ខេត្តព្រៃវែង ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារ ដឹកបញ្ជូនទៅ សង្គ្រោះភ្លាមៗនៅ មន្ទីរ ពេទ្យបង្អែកស្រុក បន្ទាប់ពីត្រូវ គូទំនាស់កាប់ ១កាំបិតបុ័ងតោ ចំ.កដាច់រយះ ហូរឈាមជោកខ្លួន ក្នុងពិធីមង្គលការ រាំធុងបាស់មួយកន្លែង កាលពីវេលាម៉ោង ១១និង៤០ នាទី ថ្ងៃទី២២ មេសា ២០១៥ ស្ថិតក្នុងភូមិកំរាង្គ ឃុំសេនារាជឩត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរុន រិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ។ ចំណែកឯខាង ជនដៃដល់មិន ត្រូវ ស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា ជាភ្ញៀវខាងកូន កំលោះដែលមក  ពីស្រុកពាមជរ ។

ប្រភពបន្តថា នៅថ្ងៃកើតហេតុនោះ គឺជាថ្ងៃចូលរោងដែលម្ចាស់ផ្ទះបានរៀបចំពិធីមង្គលការកូន ហើយក៏ មានចាក់ធុងបាស់ រាំកម្សាន្តផងដែរ ប៉ុន្តែនៅពេលរាំនោះ មានភ្ញៀវខាងកូនប្រុស ដែលមកពីស្រុកពាមជរ ហើយនិងបងប្អូន ខាងកូនស្រីបាន រាំឌឺដងដាក់គ្នា រហូតឈានទៅ ដល់ការវាយតប់គ្នា ទៅវិញទៅមក ដោយម្ខាងៗបាន ទាញយកកាំបិត និងព្រនង់ទៅធ្វើ ជាអាវុធផងដែរ ។

ប្រភពដដែលបន្តថា ក្នុងពេលវាយ ប្រតាយប្រតប់គ្នានោះ ក៏មានអ្នកចូលទៅឃាត់ ភាគីជម្លោះទាំង២ ដែរ ប៉ុន្តែឃាត់មិន ឈ្នះរហូតដល់ ជន រងគ្រោះឈ្មោះ រុន រិត ដួលទៅលើដី ហើយនៅត្រង់គល់ក មានស្នាមដាច់រយះ ដូចគេពន្លះស្បែកជ្រូក និងមានឈាមហូរ ជោកពេញខ្លួន ទើបក្រុមអ្នកវាយ តប់គ្នាបំបែកគ្នា រត់បាត់អស់ ដោយមិនដឹងថា នរណាជាអ្នកកាប់ មកលើជនរងគ្រោះនោះទេ ។

ក្រោយពីកើតហេតុភ្លាម ក្រុមគ្រួសារជនរងគ្រោះក៏បាន នាំយកជនរងគ្រោះទៅសង្គ្រោះនៅក្នុង មន្ទីរ ពេទ្យបង្អែកស្រុកព្រះស្តេច ភ្លាមៗ រីឯ សមត្ថកិច្ច ក៏បានទៅដល់ កន្លែងកើតហេតុ កំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ជនសង្ស័យ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម