ឃាត់ខ្លួន ជនសង្ស័យ បន្ទាប់ពីចូល រំលោកប្រពន្ធគេ ខណៈប្តីកំពុងដេក លើគ្រែជាមួយ

 
 

កណ្តាល៖ ជនសង្ស័យម្នាក់ ត្រូវបានប្តីរបស់ ស្រីរងគ្រោះ រួមជាមួយសមត្ថកិច្ច ឃាត់ខ្លួន បន្ទាប់ជនសង្ស័យ រូបនេះបាន ធ្វើសកម្មភាព រំលោភប្រពន្ធ របស់ខ្លួន កាលពីវេលាម៉ោង ១២និង៣០នាទី អាធ្រាត្រឈាន ចូលថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៥ នៅលើគ្រែក្រោម ផ្ទះជនរងគ្រោះ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

នគរបាលស្រុក មុខកំពូល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ សំអូន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប នៅភូមិ-ឃុំ កើតហេតុ ។ ចំណែកជនរងគ្រោះ មានឈ្មោះ ជនរងគ្រោះឈ្មោះ យ ទ ភេទស្រី អាយុ៥០ឆ្នាំ មុខរបរមេផ្ទះ ។ នគរបាលស្រុក មុខកំពូល បានបន្តថា មុនពេលកើតហេតុ ជារៀងរាល់ថ្ងៃ យប់ជនរងគ្រោះ តែងតែដេកនៅ លើគ្រែក្រោមផ្ទះ ជាមួយប្ដីរបស់ខ្លួន ដែលមានជម្ងឺ លុះដល់វេលាម៉ោង ០០:៣០នាទី ឆ្លងចូលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៥ ស្រាប់តែជនសង្ស័យ បានលបចូលទៅដេក នៅចន្លោះកណ្ដាល រវាងជនរងគ្រោះនិងប្ដី ពេលនោះ ជនសង្ស័យបានធ្ វើសកម្មភាព លាត់សំពត់ ជនរងគ្រោះរំលោភ រហូតបានសម្រេចតែម្តង ពេលនោះជនរងគ្រោះ បានគិតថា ប្ដីរបស់ខ្កួនឈឺទេ ហេតុអី រួមរក្សកើត ពេលនោះជនរងគ្រោះ ចាប់អារម្មណ៍ថា មិនមែនជាប្ដី របស់ ខ្លួនក៍យកពិល ចុចបំភ្លឺមើល បានឃើញមុខ ជនសង្ស័យ ហើយក៍ចាប់ជនសង្ស័យ តែត្រូវជនសង្ស័យ បានរត់គេច ខ្លួនបាត់ ។

សមត្ថកិច្ចបានបន្តថា ដោយសារស្រ្តីរងគ្រោះ និងជនសង្ស័យជាមនុស្ស នៅភូមិជាមួយគ្នា ហើយស្គាល់គ្នានោះ ទើបព្រឹកឡើង សមត្ថកិច្ចបានទៅ ហៅជនសង្ស័យ យកមកសាកសួរតែម្តង ។ ក្រោយឃាត់ខ្លួនជនសង្ស័យ ជនសង្ស័យបាន សារភាពថា ខ្លួនបានធ្វើសកម្មភាព ចាប់រំលោភ ជនរងគ្រោះឈ្មោះ យ ទ ពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ប៉ុស្តិ៍មុខកំពូល កសាងសំណុំរឿង បញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដើម្បីចាត់ ការបន្តតាមច្បាប់ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម