ខ្យល់កន្ត្រាក់ បាក់បង្គោលអគ្គិសនី ២៥ដើម នាំឲ្យដាច់អគ្គិសនី នៅក្រុងសៀមរាប
សៀមរាប៖ មន្រ្តីអគ្គិសនី បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥នេះថា ភ្លៀង និងខ្យល់កន្ត្រាក់ កាលពីល្ងាចមិញ បណ្តាលឲ្យបាក់បង្គោលអគ្គិសនី បញ្ជូនតង់ស្យុងខ្ពស់ ២៥ដើម ហើយក៏ បានធ្វើចរន្តអគ្គិសនីនៅក្នុងក្រុងសៀមរាប ត្រូវបានកាត់ផ្តាច់ ផងដែរ។
មន្រ្តីអគ្គិសនីបានបញ្ជាក់ថា ការដំឡើងបង្គោល និងតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ ត្រូវចំណាយពេល ប្រមាណ ៥ថ្ងៃ។
បើតាមមន្រ្តីអគ្គិសនីកម្ពុជាដដែលនេះ បានឲ្យដឹងថា បង្គោលអគ្គិសនី ដែលបាក់នោះមានចំនួន ៣កន្លែង ចាប់ពី ភូមិតាប៉ុន ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដល់ភូមិក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ មន្រ្តីអគ្គិសនី បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស អគ្គិសនីកម្ពុជា កំពុងធ្វើដំណើរ ទៅកាន់ ខេត្តសៀមរាប និង ដឹកបង្គោលអគ្គិសនីទៅជាមួយផងដែរ។
បច្ចុប្បន្នអគ្គិសនីខេត្តសៀមរាប បានដាក់ដំណើរការម៉ាស៊ីនភ្លើង ដែលមានទំហំ ១០មេហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅទីតាំងសំខាន់ៗ ក្នុងក្រុងសៀមរាប៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!