រតនៈ ពិសី ព្រមាន ប្តឹងស្ត្រីដែល គំរាមជះ ទឹកអាស៊ីត
រាជធានីភ្នំពេញ ៖ តារាចម្រៀងថ្មី នាងរតនៈ ពិសី បានព្រមានប្តឹង ស្ត្រីម្នាក់ដែលនាង អះអាងថា គំរាមជះទឹកអាស៊ីត ដាក់នាងអស់រយៈពេលប្រហែល ២ឆ្នាំមកហើយ ។ ការព្រមានរបស់ រតនៈ ពិសី តាមរយៈរបស់ ស្ថានីយទូរទស្សន៍មួយ កាលពីរាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៥ បន្ទាប់ពីរឿងរ៉ាវមួយនេះ សារព័ត៌មានបានចុះផ្សាយ ជាបន្តបន្ទាប់ ។
ឆ្លើយតបជាមួយ សំណួររបស់ពិធីការិនី ដែលចោទសួរពីបញ្ហាស្នេហា នាងរតនៈ ពិសី ចាប់ផ្តើមទម្លាក់ទឹកមុខ និងបានឆ្លើយតបថា នាងតែងតែចង់ពន្យល់ ដល់ទស្សនិកជនឲ្យបានដឹង និងជាពិសេសចំពោះស្ត្រី ម្នាក់នោះឲ្យយោគយល់ និងដោះស្រាយគ្នា ដោយសន្តិវិធី ចៀស វាងការដោះស្រាយ ដោយអំពើហិង្សាណាមួយ ។ ពិសីបញ្ជាក់ថា រវាងនាងនិងបុរស អាណិកជនដែលស្ត្រីម្នាក់នោះ អះអាងថាជាប្តីរបស់ខ្លួន ហើយចោទប្រកាន់ ថានាងដណ្តើមយកនោះគឺ បានផ្តាច់ការទាក់ទងគ្នា ជាច្រើនឆ្នាំមកហើយ គឺក្រោយពេលដែល នាងបានដឹង រឿងហេតុច្បាស់លាស់ ។ ពិសីថា នាងមិនដែលមាន បំណងដណ្តើមស្វាមី នរណាម្នាក់ឡើយ។
ដោយសារតែនាង មិនដឹងពីប្រវត្តិច្បាស់លាស់ ពេលបុរសម្នាក់នោះ ព្យាយាមទាក់ទងនាងរហូតមាន បំណងចូលស្តីដណ្តឹង នាងតាមផ្លូវច្បាប់ ទើបនាង និងបងស្រីចាប់ផ្តើមស៊ើប ប្រវត្តិហើយបានដឹងថា គេនៅមិនទាន់លែង លះប្រពន្ធនៅឡើយទេ ។ មូលហេតុនេះ ហើយទើបនាងសម្រេចផ្តាច់ការ ទាក់ទងជាមួយបុរសម្នាក់ នោះរហូតមក ប៉ុន្តែនាងមិនដឹងថា នារីម្នាក់នោះដឹងរឿងនេះដែរ ឬយ៉ាងណាទេ ទើបរហូតមកដល់ពេលនេះ នៅតែព្យាយាមតាមរក រឿងនាងដដែល ។
រតនៈ ពិសី បញ្ជាក់ថា រយៈពេល២ឆ្នាំហើយ ស្ត្រីម្នាក់នោះបានប្រើប្រាស់ ទំព័រហ្វេសប៊ុកគំរាមជះ ទឹកអាស៊ីតដាក់នាង ដោយលើកហេតុផល ថា បើនាងនៅតែបន្ត ទាក់ទងប្តីរបស់ខ្លួនទៀត ។ ស្ត្រីម្នាក់នោះបាន បន្តប្រើសារគំរាម រតនៈ ពិសី ជាបន្តបន្ទាប់រយៈ ពេល២ឆ្នាំហើយ បើទោះបីជានាងបានបិទ (block) គណនីហ្វេសប៊ុកម្តង ជាពីរដងហើយក្តី ។ រតនៈ ពិសី បានព្រមានប្តឹងស្ត្រីម្នាក់នោះ ប្រសិនបើមិនព្រមលះបង់គំនុំគុំកួន មកលើរូបនាងទេនោះ ។ ទន្ទឹមនេះពិសីអំពាវនាវ ដល់ទស្សនិកជនទាំងក្នុងស្រុក និងក្រៅស្រុកឲ្យជួយធ្វើជា សាក្សីដល់រូបនាង ក្នុងករណីដែលនាងមាន រឿងអ្វីកើតឡើងណាមួយនោះ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!