គ្រូបង្រៀន ម្នាក់ល្បួង ក្មេងប្រុស ម្នាក់ខ្ចីម៉ូតូយក ទៅបញ្ចាំត្រូវ ប៉ូលិសចាប់ខ្លួន
រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលគេស្គាល់ថា ជាគ្រូបង្រៀនត្រូវបានប៉ូលិស ឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ឪពុកម្ដាយក្មេងប្រុសជំទង់ម្នាក់ ដែលបានប្ដឹងចោទប្រកាន់ថា ធ្វើសកម្មភាពល្បួងកូនប្រុស របស់គាត់ឲ្យដើរលេងជាមួយ បន្ទាប់មកបានបោក យកម៉ូតូស៊េរីទំនើប ១គ្រឿង ដោះគ្រឿងលក់ ព្រមទាំងដាក់បញ្ចាំយក លុយដើរស៊ីចាយ អស់គ្មានសល់ ចំណែកក្មេងប្រុស ជំទង់ដែលជាម្ចាស់ ម៉ូតូនោះក៏ត្រូវបានប៉ូលិសឃាត់ ខ្លួនសាកសួរដែរ។ ជនសង្ស័យត្រូវបាន ប៉ូលិសឃាត់ខ្លួនកាលពី វេលាម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី២១ មេសា ២០១៥ នៅក្នុងផ្ទសំណាក់ យីហោ "ភ្នំមាស" ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យម្នាក់នោះ ឈ្មោះអ៊ឹម សុគន្ធ អាយុ៣២ឆ្នាំ ជាគ្រូបង្រៀនភាសា មានទីលំនៅក្នុងភូមិក្រាំពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ចំណែកក្មេងប្រុស ដែលត្រូវជន នោះល្បួងដើរលេង និងបោកយកម៉ូតូ នោះឈ្មោះនូ ភារ៉ុង អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី ១២ នៅវិទ្យាល័យ ហ៊ុនសែន ជម្ពូវ័ន និងមានទីលំនៅក្នុងភូមិជាមួយគ្នា ហើយម៉ូតូដែលត្រូវជននោះ បោកយកទៅ ម៉ាកហុងដាស្គូពីស៊េរីឆ្នាំ២០១៤ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CA-3356 ដាក់បញ្ចាំនៅ ម្ដុំផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ៧០០ ដុល្លារ។
តាមប្រភពព័ត៌មានពី បុរសជាឪពុកក្មេង ប្រុសជំទង់ខាងលើ បានឲ្យដឹងថា កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី១៩ មេសា ២០១៥ ជនសង្ស័យ បានបបួលកូនប្រុស របស់គាត់ដើរលេង ដោយបាននាំយកម៉ូតូ១គ្រឿង ខាងលើទៅជាមួយផងដែរ បន្ទាប់មកបានល្បួងឲ្យដោះ យក កុងទ័រម៉ូតូនោះទៅបញ្ចាំ យកលុយដើរស៊ីចាយ ។
លុះអស់លុយក៏ បានខ្ចីម៉ូតូដោយប្រាប់ថា ជិះទៅយកលុយលោះ យកកុងទ័រម៉ូតូមកវិញ។ ខណៈនោះ កូនប្រុសគាត់ក៏ បានឲ្យខ្ចីជិះ ហើយ ជននោះបានយកទៅ ដាក់បញ្ចាំតែម្ដង។ បន្ទាប់មកកូនប្រុសគាត់ មិនហ៊ានចូលផ្ទះវិញទេ និងបានទៅដេកនៅ ក្នុងផ្ទះសំណាក់ភ្នំមាស២យប់និង២ថ្ងៃ រង់ចាំឲ្យជននោះលោះម៉ូតូមកវិញ ប៉ុន្តែដោយអស់សង្ឃឹមទើប ទូរស័ព្ទប្រាប់គាត់ឲ្យដឹង ហើយគាត់ក៏បានប្ដឹង ប៉ូលិសឲ្យឃាត់ខ្លួនចាត់ការតាម ច្បាប់តែម្ដង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!