ប៉ូលិស​ស័ក្តិ​៤​កន្លះ​ក្រសួងមហា ផ្ទៃ​ម្នាក់​បាញ់​ សម្លាប់​ខ្លួនឯង

 
 

រាជធានីភ្នំពេញ ៖ ប៉ូលិសស័ក្តិ៤កន្លះក្រសួងមហាផ្ទៃម្នាក់បានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ក្រោយពីមាន បញ្ហារឿងលុយ ចំនួន៦ពាន់ដុល្លារ ដែលរត់ការណ៏មិនបានសម្រេចនោះ ។ ហេតុការណ៍ ធ្វើអត្តឃាតនេះ កើតឡើងកាលពី ម៉ោងជាង៥ល្ងាច ថ្ងៃទី២២ មេសា ២០១៥ នេះ ស្ថិតនៅផ្ទះ លេខ៣០អឺហ្ស៊េរ៉ូ ផ្លូវលេខ២៨៩ សង្កាត់បឹងកក់ ខណ្ឌទួលគោក ។

បើតាមសមត្ថកិច្ចបានអោយដឹងថា អ្នកដែលបាញ់សម្លាប់ខ្លួនឯងនេះមានឈ្មោះ សួន សុវណ្ណ ភេទប្រុស អាយុ៤៨ឆ្នាំ  ឋានៈវរសេនីយ៍ទោ ប៉ុលិសក្រសួងមហាផ្ទៃ ។ ទោះជាយ៉ាងណា ក៏សមត្ថកិច្ចនៅ មិនទាន់ដឹងច្បាប់ ពីមូលហេតុនៃរឿង លុយចំនួន៦ពាន់ ដែលរត់ការណ៍ មិនបានសម្រេច នោះទេ សមត្ថកិច្ច កំពុងស្រាវ ជ្រាវបន្ថែម ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម