ភ្លៀងធ្លាក់ព្រឹល ជាច្រើនកន្លែង ក្នុងរាជធានីភ្នំពេញ ខណៈតាម បណ្តាខេត្ត ក៏មានធ្លាក់ផងដែរ
ភ្នំពេញ៖ បន្ទាប់ពីអាកាស ធាតុឡើង កម្តៅខ្លាំងមិនធ្លាប់ មានពីមុនមកនោះ ភ្លៀងមួយមេដែលបង្អុរធ្លាក់ នៅល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៥ នេះ បានកើតមានករណីធ្លាក់ព្រឹល ជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ និងតាម បណ្តាខេត្តមួយចំនួន ។
បើយោងតាមសេចក្តីរាយ ការណ៍របស់ប្រជាពលរដ្ឋ ដោយភ្ជាប់មកជាមួយនូវរូបភាព និងវីដេអូផងនោះ ពួកគាត់អះអាងថា ហេតុការណ៍ ធ្លាក់ព្រឹលនេះ មាននៅម្តុំបឹងសាឡាង កន្លែងថ្លឹងរថយន្តអូរបែកក្អម មុខផ្សារ ឯករាជ្យស្ទឹង មានជ័យ និងតាម បណ្តោយផ្លូវ២០៤ជាដើម។ ដោយឡែកនៅតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប បាត់ដំបង ក៏មានភ្លៀងធ្លាក់ព្រិលផងដែរ។
សូមបញ្ជាក់ថា ហេតុការណ៍ភ្លៀងធ្លាក់ព្រឹលនេះ នៅបណ្តាឆ្នាំកន្លងទៅ ក៏ដូចជាឆ្នាំ១៩៩២ ក៏កើតមាន ហេតុការណ៍ នេះផងដែរ នាំឲ្យប្រជាពលរដ្ឋ ខ្មែរ ដែលមិនធ្លាប់ឃើញហេតុការណ៍នេះ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!