សុំរួមរក្សមិនបាន គំរាមបង្ហោះ រូបអាក្រាត នៅលើហ្វេសប៊ុក ត្រូវជាប់ខ្នោះ សមត្ថកិច្ច

 
 

ភ្នំពេញ៖ និស្សិតម្នាក់ បន្ទាប់ពីលួងលោម នារីរងគ្រោះយក ទៅបង្អកស្រា ឲ្យស្រវឹង រួចចាប់រំលោភ បានសំរេចម្តង លុះនឹកឃើញចង់រួមរក្ស ម្តងទៀតក៏ទៅនិយាយ លួងលោមនាង តែ នារីរងគ្រោះមិនព្រម ទើបនិស្សិតរូបនោះ បាននិយាយ គំរាមបង្ហោះរូបអាក្រាត នៅលើ ទំព័រហ្វេសប៊ុក លុះក្រោយមកនារី រងគ្រោះរួមនិង ក្រុមគ្រួសារ បានមកដាក់ ពាក្យបណ្តឹងទៅ សមត្ថកិច្ចក៏បាន ឃាត់ខ្លួនតែម្តង ។

ហេតុការណ៍ឃាត់ខ្លួននេះ បានធ្វើឡើងកាល ពីវេលាម៉ោង ៨យប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឆោម យុទ្ធាណា ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ ជានិស្សិតឆ្នាំទី៣ ខាងអក្សរសាស្រ្ត និងភាសារអង់គ្លេស ស្នាក់នៅម្តុំ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក ចំណែកឯ ជនរងគ្រោះ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ រស់នៅភូមិ សង្កាត់កើតហេតុ ខាងលើ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ជាច្រើនខែកន្លង មកហើយជនសង្ស័យ បានទំទាក់ទំនង ជាមួយនារីរងគ្រោះ តាមរយៈហ្វេសប៊ុក លុះមុនពេលកើតហេតុ ជនសង្ស័យបានណាត់ ជនរងគ្រោះ ជួបគ្នា ដើម្បីស្គាល់មុខ លុះពេលបាន ជួបមុខហើយ ជនសង្ស័យប្រើ ល្បិចល្បួងនារី រងគ្រោះទៅច្រៀង ខារ៉ាអូខេ នៅភ្នំពេញ ដោយមិនបាន បញ្ជាក់ម្តុំណានោះទេ លុះពេលបានទៅ ច្រៀងខារ៉ាអូខេ ជនសង្ស័យ បានបង្អកស្រានារីរង គ្រោះរហូតស្រវឹងជោគ ក្រោយមកបានដឹក យកទៅរំលោភ បានសំរេចម្តង។

សមត្ថកិច្ចបានបន្តថា លុះដល់ថ្ងៃកើតហេតុ ជនសង្ស័យ បានមកបបួល នារីរងគ្រោះ ទៅរួមភេទម្តងទៀត តែនារីរងគ្រោះ មិនព្រមដោយ នាងចង់ផ្តាច់ និស្ស័យស្នេហ៍ បើទោះបីជានិយាយ លួងលោមយ៉ាង ណាក៏ដោយក៏ នារីរងគ្រោះមិនព្រមដែរ ទើបជនសង្ស័យ បានគំរាមនារីរងគ្រោះ ដោយនិយាយថា បើចង់ ផ្តាច់និស្ស័យស្នេហ៍ គេនឹងបង្ហោះរូប ទាំងអម្បារមាណ ដែលគេថតនា ពេលសាងស្នេហ៍ ជាមួយគ្នា ប៉ុន្តែទោះបីជា យ៉ាងណាក៏ដោយ នារីរងគ្រោះនៅតែមិនព្រម ក្រោយមកក៏នារីរងគ្រោះ រួមនិងក្រុមគ្រួសារ បានមកដាក់ពាក្យ បណ្តឹងនៅ ក្រសួងមហាផ្ទៃ លុះដល់ម៉ោងកើត ហេតុជនសង្ស័យ បានទៅរកនារីរង គ្រោះម្តងទៀត ក៏ត្រូវនគរបាល ក្រសួងមហាផ្ទៃ សហការជាមួយ នគរបាល ខណ្ឌពោធិ៍សែនជ័យ ធ្វើការឃាត់ខ្លួនតែម្តងទៅ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននាំខ្លួន យកមកសាកសួរនៅ ក្រសួងមហាផ្ទៃ ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម