ម៉ូតូអត់ពន្ឋ​កំពុងដាក់លក់​ នៅតាមស្តង់​ជាច្រើន​ ក្នុងក្រុងប៉ោយប៉ែត

 
 


ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូគេចពន្ឋស៊េរី ទំនើបជាច្រើនគ្រឿង បានត្រូវគេបញ្ឈរដាក់លក់នៅតាមស្តង់ ជាច្រើននៅក្នុង ក្រុងប៉ោយប៉ែត ដោយ ពុំ មានសមត្ថកិច្ចជំនាញ ជាពិសេសខាងមន្រ្តីគយ ចាត់វិធានការឡើយ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព បានស្រង់សម្តីប្រជាពលរដ្ឋ មួយចំនួនឲ្យដឹងថា ការណ៍ដែល ម៉ូតូ អត់ពន្ឋបានត្រូវ ក្រុមឈ្មួញ អាចដាក់លក់ ដោយចំហបែបនេះបាន ដោយសារមាន ការឃុបឃិតពី សមត្ថកិច្ចជំនាញ ជាពិសេសខាងមន្រ្តី គយចល័ត ។

សេចក្តីរាយការណ៍បានបន្តថា ម៉ូតូស៊េរីទំនើប ដែលឈ្មួញនំាចូលតាមច្រក របៀងមួយចំនួននៅតាម បន្ទាត់ ព្រំដែន ក្នុងខេត្តបន្ទាយមាន ជ័យ នោះ មានដូចជាម៉ូតូ Scoopy និងCPX ជាដើម ។ ប្រភពបានដាក់ ការសង្ស័យថា ឈ្មួញដែលដាក់ លក់ម៉ូតូអត់ពន្ឋ ទំាងនោះបាន ដោយសារ មាន ការឃុបឃិត អនុញ្ញាតពីឈ្មោះ ឈុនសុធា វណ្ណារី ជាប្រធានក្រុមគយ ចល័តមកពីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

យ៉ាងណាក៍ដោយ នៅព្រឹកថ្ងទី២២ មេសា ២០១៥ កោះសន្តិភាពមិនអាចរកការសុំបំភ្លឺបានភ្លាមៗនៅ ឡើយទេជុំវិញការ លើកឡើងខាងលើ នេះ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម