គួរឲ្យសង្វេគ! ជិតរៀបការ ទៅហើយ បុរសជាគូដណ្តឹង ខ្យល់គ ស្លាប់ធ្វើឲ្យខាងស្រី ដាច់ចិត្ត ចង.ក សំលាប់ខ្លួន

 
 

ស្វាយរៀង៖ កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាញសង្គម ហ្វេសប៊ុក មានការចែកចាយ ដំណឹងដ៏គួរឲ្យសង្វែគមួយអំពី គូដណ្តឹង មួយគូដែលជិតដល់ ថ្ងៃរៀបការទៅហើយ តែបុរសជាគូដណ្តឹងខ្យល់គ ស្លាប់បាត់បង់ជីវិត ធ្វើឲ្យខាងស្រីសុខចិត្តចងក សម្លាប់ខ្លួន ទៅតាមគូដណ្តឹងរបស់ខ្លួន។ តាមប្រភពពីទំព័រព័ត៌មាន លើហ្វេសប៊ុកឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង កាលវេលាម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី ២១ ខែមេសាឆ្នាំ ២០១៥ ស្ថិតនៅភូមិព្រៃទទឹង ឃុំប្រសូត ស្រុកស្វាយទាប ខេត្តស្វាយរៀង។


រូបថតអនាគតប្តីប្រពន្ធទាំងពីរ

សមត្ថកិច្ចបាន ឱ្យដឹងថា នារីរងគ្រោះ មានឈ្មោះសុខ ផាវី អាយុ២៣ ឆ្នាំនិងមានគូដណ្តឹងឈ្មោះ  ញែម ចាន់រស្មី ភេទប្រុស អាយុ២៣ ឆ្នាំមានស្រុកកំណើតនៅភូមិគយ ត្របែកសង្កាត់គយ ត្របែកក្រុងស្វាយរៀង បានខ្យល់គរស្លាប់ កាលពីថ្ងៃ អាទិត្យ ទី១៩ខែមេសា ២០១៥កន្លងទៅ។ មុនពេលចង.ក សំលាប់ខ្លួននារីរងគ្រោះបាន សរសេរសំបុត្រមួយច្បាប់ ប្រាប់ដល់ក្រុមគ្រួសារ សាច់ញាតិជាលើកចុងក្រោយ ដែលមានសេចក្តីថា៖

ម៉ាក់ ឲ្យកូនសុំទោស ព្រោះពេលនេះកូនពិបាកទ្រាំណាស់ កូនដឹងថាកូនខុស តែឲ្យនៅមួយថ្ងៃ កូននឹកប្តីកូនមួយថ្ងៃ នឹកពាក្យសំដី និងអ្វីៗដែលសាងរួមគ្នា ពេលខ្លះកូនមិនចង់គិតទេ តែឲ្យតែកូនបិទភ្នែកកូនតែងតែនឹកឃើញទាំងអស់ កូនមិនអាចយកការ ពិតមួយនេះបានទេ ។ ពួកកូនបានសន្យាជាមួយគ្នាហើយ បើរស់ត្រូវរស់ជាមួយគ្នា បើស្លាប់ត្រូវស្លាប់ជាមួយគ្នា ពេលនេះកូនមិនអាចធ្វើចិត្តបានទេ ហើយក៏មិនអាចរស់ក្រោម ស្រមោលមួយនេះ ព្រោះវាឈឺចាប់ណាស់ចំពោះកូន ហេតុអ្វីបានជាបំបែក ពួកកូន កូនស្រលាញ់គ្នាណាស់ កូនមិនដែលធ្វើអ្វីខុស ហេតុអ្វីបានជាបែកគ្នា បែកទាំងមិនបាន បែកទាំងមិនបានផ្តាំលា បែកទាំងមិនអស់ចិត្ត ”។

គួរបញ្ជាក់ផងដែរថា គូស្នេហ៍ដ៏កំសត់មួយគូនេះ គ្រោងនឹងរៀបការជាមួយគ្នានៅថ្ងៃអង្គារទី ២៨ ខែមេសា ឆ្នាំ ២០១៥ តែអកុសល គំរោង រៀបការរបស់ពួកគេបាន មិនដូចចិត្តក្រោយអនាគត កូនកំលោះខ្យល.គ ស្លាប់ ហើយនារីជា អនាគតកូនក្រមុំ ក៏សុខចិត្តចង.កសំរាប់ខ្លួន៕


នារីរងគ្រោះក្រោយស្លាប់បាត់បង់ជីវិត


លិខិតមង្គលការ សំរាប់អញ្ជើញភ្ញៀវ និងសំបុត្របណ្តាំចុងក្រោយ

ប្រភព៖ ហ្វេសប៊ុក

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម