កូនសំណព្វចិត្ត ឧកញ៉ា ឌួង ងៀប ត្រូវបានប្តូរ ពីឃុំខ្លួននៅ PJ ទៅពន្ធនាគារ ព្រៃស

 
 

ភ្នំពេញ៖ កូនសំណព្វចិត្តរបស់ឧកញ៉ា ឌួង ងៀប គឺលោក ឌួង ឆាយ ដែលសម្បូរដោយរឿងអាស្រូវ នៃការបាញ់ បោះ និងវាយតប់ នៅក្នុងសង្គម ត្រូវបានតំណាងអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំ ខ្លួននៅ ពន្ធនាគារព្រៃសវិញ បន្ទាប់ពីបាន ឃុំខ្លួនបណ្តោះ អាសន្ននៅ ពន្ធនាគារ PJ អស់មួយរយៈមក នោះ។

សូមបញ្ជាក់ថាលោក ឌួង ឧត្តមឆវិន ហៅឌួង ឆាយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំ ខ្លួនបណ្តោះ អាសន្ន កាលពី រសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៥ ក្រោមបទចោទ ប្រើហឹង្សា ដោយចេតនា និង គំរាមបាញ់ សម្លាប់ពាក់ព័ន្ធ សំណុំរឿងទះ កំផ្លៀង លោក ទ្រី ដាលុច កូនឧកញ៉ា ដ៏ល្បីឈ្មោះ មួយរូបនៅកម្ពុជា កាលពីយប់ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០១៥។

លោក ឌួង ឆាយ ក្រោយការសម្រេចឲ្យឃុំខ្លួនពីតុលាការហើយនោះ មិនត្រូវបានគេបញ្ជូនទៅ ឃុំខ្លួន នៅពន្ធនាគារ ព្រៃសដូច អ្នកទោស ដទៃនោះទេ តែបែរជាត្រូវបញ្ជូនខ្លួនទៅឃុំ នៅពន្ធនាគារ PJ ទៅវិញ។

តើមានអ្វីខុសគ្នា រវាងពន្ធនាគារព្រៃស និង PJ?

ពន្ធនាគារ PJ មានទីតាំងស្ថិតនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ PJ ត្បិតមែន តែមានឈ្មោះ ជាពន្ធនាគារ តែមិនមែន ជាកន្លែងដាក់ពិរុទ្ធជន ដូចពន្ធនាគារព្រៃសនោះឡើយ គឺសម្រាប់ ដាក់ជនជាប់ ចោទបណ្តោះអាសន្ន ឬទោសស្រាលៗ តែប៉ុណ្ណោះ។ សម្រាប់អ្នកទោស ដែលបានឃុំនៅ ពន្ធនាគារ PJ មានសភាពធូរស្រាលជាង ពន្ធនាគារព្រៃស  ដែលជាកន្លែងដាក់ អ្នកទោសចម្រុះ។

ពន្ធនាគារ PJ នេះ មានជនជាប់ចោទតិច ហើយសាច់ញាតិងាយស្រួលចេញ-ចូលសួរ សុខទុក្ខ។ មិនតែប៉ុណ្ណោះ  ជនជាប់ចោទ មានលទ្ធភាពអាចកុម្មង់បន្ទប់ កុម្មង់កន្លែងដេក កុម្មង់របស់ ហូបចុកបាន ស្រេចចិត្ត។ និយាយរួម  អ្នកទោស ដែលឃុំខ្លួន ក្នុងពន្ធនគារ PJ ភាគច្រើនជា កូនឧកញ៉ា អ្នកមានធន ធានទ្រព្យសម្បត្តិ និង មានអំណាច  ដូចជាលោក ឌួង ឆាយ ទើបមានឱកាសបាន ជាប់ក្នុង ពន្ធនាគារ PJ នេះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម