តុលាការឃុំខ្លួន បុរសជាងគំនូរ ដាក់ពន្ធនាគារ ពាក់ព័ន្ធករណី រំលោភនៅ ស្រុកបាធាយ

 
 

កំពង់ចាមៈ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកំពង់ចាម លោក សោ សុតា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥នេះ បានចេញដីកា បង្គាប់ឲ្យឃុំខ្លួន បុរសជាងគំនូរម្នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ពាក់ព័ន្ធទៅហ្នឹងករណីរំលោភសេពសន្ថវៈ  ទៅលើក្មេងស្រីរងគ្រោះ អាយុ១០ឆ្នាំ នៅស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែមេសា កន្លងទៅ។

មន្ត្រីនគរបាលព្រហ្មទណ្ឌសុ្រកបាធាយបានបញ្ជាក់ថា ជនត្រូវចោទរូបនេះឈ្មោះ នៅ លីមអេង អាយុ ៤០ឆ្នាំរស់នៅភូមិតាំងរលៀង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម ត្រូវបានតុលាការ ចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈ ដែលប្រព្រឹត្តនៅភូមិឃុំស្នាក់ នៅខាងលើនេះ ហើយបញ្ជា ឲ្យសមត្ថកិច្ច ឃាត់ខ្លួនជនទៅដាក់ឃុំនៅពន្ធនាគារ ជាបណ្តោះអាសន្នរងចាំការ បើសវនាការនៅពេល ក្រោយ។

យោងតាមមន្ត្រីនគរបាលស្រុកបាធាយ បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ សមត្ថកិច្ច បានទទួលពាក្យ បណ្តឹងពីសាច់ញាតិ ក្មេងស្រីរងគ្រោះ ស្តីពីករណីរំលោភ ពេលនោះសមត្ថកិច្ច បានចុះទៅធ្វើការស្រាវជ្រាវ ហើយឃាត់ខ្លួនជនសង្ស័យរូបនេះ បញ្ជូនទៅកាន់ តុលាការ រហូតមាន ការឃុំខ្លួនយ៉ាងដូច្នេះ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម