បុរសដែល លោតសម្លាប់ ខ្លួនពីលើ ស្ពានជ្រោយចង្វារ លិចបាត់កាល ពីម្សិលមិញ សពបានផុស អណ្តែតហើយ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ដែលធ្វើដំណើរ មកលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វារ ចាស់កាលពីព្រឹកថ្ងៃទី២០ មេសា ម្សិលមិញ នោះ សពបានផុសអណ្តែតហើយ កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ហើយកំពុងតែរសាត់ អណ្តែតទៅក្រោយ ផ្សារទួលសង្កែ ស្ថិតក្នុងភូមិផ្សារតូច ខណ្ឌប្ញស្សីកែវ។
ពេលនេះសមត្ថកិច្ច មិនទាន់បានចាត់ចែងស្រង់ សពឡើងមកលើ គោកនៅឡើយទេ ដោយសារសពចេះ តែរសាត់អណ្តែត ឆ្ងាយពីច្រាំងទៅជិតដល់ព្រំប្រទល់ សង្កាត់ទួលសង្កែ ។
គួរបញ្ជាក់ថា បុរសម្នាក់បានធ្វើដំណើរ ដោយថ្មើរជើងទៅលោតទឹក សម្លាប់ខ្លួនពីលើ ស្ពានជ្រោយចង្វារ ចាស់ផ្នែកខាងលិច លិចបាត់ទៅក្នុងទឹក បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២០ មេសា ២០១៥ នៅចំណុចលើស្ពាន ជ្រោយចង្វារចាស់ ស្ថិតក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!