ឃាតករសម្លាប់បុរសម្នាក់​ រួចដឹកទម្លាក់​ចោល ​ក្រោមស្ពានបេតុងទី២​

 
 

ខេត្តកំពង់ចាម ៖ សាកសពបុរសមិន ស្គាល់អត្តសញ្ញាណម្នាក់ ត្រូវឃាតករសម្លាប់រួច យកមកទម្លាក់ចោល នៅក្រោមស្ពានបេតុង ទី២  ហើយត្រូវ ប្រជាពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង ០៩ និង៤០នាទីព្រឹក ថ្ងៃទី២០ មេសា ២០១៥ ស្ថិតនៅ ភូមិបាធាយ  ឃុំបាធាយ ស្រុកបាធាយ ។

លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យការិយាល័យ បច្ចេកទេសខេត្ត សហការជាមួយ ការិយាល័យ ព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្ត ចុះទៅធ្វើកោសល្យវិច័យ រហូតដល់វេលាម៉ោង ៤រសៀលថ្ងៃដដែល នៅតែមិនទាន់ ស្គាល់អត្តសញ្ញាណ នៅឡើយ ។

ប្រភពបានឱ្យដឹងថា សពបុរសខាងលើ ពាក់អាវយឺតដៃខ្លី ពណ៌ស្លែ ក អាវរាងអក្សរ V ស្លៀកខោខូវ ប៊យពណ៌ទឹកប៊ិច មានអាយុប្រហែល ៣០ឆ្នាំ មិនមានវត្ថុតាង បន្សល់ទុកក្នុង ហោប៉ៅឡើយ ហើយមានស្លាកស្នាម នៅក្បាលរយះ ដល់លលាដ៍ ។

ក្រោយពីបានពិនិត្យធ្វើកោសល្យរួច នគរបាលបច្ចេកទេសខេត្ត នោះបានបង្កើត គណៈកម្មការចម្រុះមួយមាន អាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ ចូលរួមសម្រេច បញ្ចុះចម្ងាយ ប្រហែល៥០ ម៉ែត្រពី កន្លែងសពនោះ ។ 

លោកវរសេនីយ៍ត្រីសារិន ដេត មេបញ្ជាការអាវុធហត្ថស្រុក បាធាយបញ្ជាក់ថា  រូបលោកបានដាក់ ការសន្និដ្ឋានថា សពបុរសខាងលើនេះ ត្រូវបានគេសម្លាប់ ពីកន្លែងឆ្ងាយ  ហើយដឹកតាមរថយន្តមក ទន្លាក់ពីលើស្ពានបេតុង មានកម្ពស់៦,៥០ម៉ែត្រ ត្រង់ផ្នែក កណ្តាលស្ពាន ដោយដំបូង ត្រូវបានក្រុមក្មេង ឃ្វាលពពែអ្នកឃើញ ក៏បង្កការភ្ញាក់ផ្អើលតែម្តង ។

ប្រសិនបើបងប្អូនណាដែលបានបាត់សមាជិក ដូចមានភិនភាគខាងលើនេះ សូមមកទំនាក់ទំនាងជាមួយ នឹងសមត្ថកិច្ចមូលដ្ឋាន ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម