អាងហែលទឹក សណ្ឋាគារ GOLD នៅខេត្តព្រះសីហនុ ឆក់យកជីវិត ក្មេងប្រុស អាយុ ៤ឆ្នាំ

 
 

ព្រះសីហនុ៖ ក្មេងប្រុសម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត នៅក្នុងអាងហែលទឹករបស់សណ្ឋាគារ Gold  ក្នុងខេត្តព្រះសីហនុនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ ខណៈ កាលពីអំឡុង ចូលឆ្នាំខ្មែរ អាងហែលរបស់ សណ្ឋាគារ Rock Royal ស្ថិតនៅក្នុងខេត្តកែប ក៏បានឆក់យក ជីវិត ក្មេងប្រុសអស់ពីរនាក់ ផងដែរ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ប៉ាង ពិភព អាយុ ៤ឆ្នាំ។ បើតាម សេចក្តីរាយការណ៍  បន្តថា ក្មេងប្រុសរងគ្រោះ រួមនិងឪពុក-ម្តាយរបស់ខ្លួន ដែលមាន ស្រុកកំណើត នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ  បាននាំគ្នាទៅលេងកម្សាន្ត នៅខេត្តព្រះសីហនុ ហើយចូល ស្នាក់នៅក្នុងសណ្ឋាគារ Gold និងនាំគ្នាទៅហែលទឹក  អាងលេងកម្សាន្ត ក៏ជួបគ្រោះអកុសលតែម្តង។

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា ក្រោយជួបគ្រោះអកុសលបែបនេះ ឪពុកក្មេងរងគ្រោះ បានស្រង់ និង បញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ ប៉ុន្តែមិនអាចជួយសង្គ្រោះបាននោះទេ។

សូមជំរាបថា អាងហែលទឹកសណ្ឋាគារ Rock Royal នៅខេត្តកែប បានឆក់យកជីវិត ក្មេង២នាក់ ផងដែរ នាពេល ថ្មីៗនេះ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម