ជនសង្ស័យ ៤នាក់ ប្រដាប់កាំភ្លើង ២ដើម ភ្ជង់ប្លន់យកម៉ូតូសេ ១២៥ ពីយុវជនម្នាក់ គេចខ្លួនបាត់ ដោយសុវត្ថិភាព
ភ្នំពេញ ៖ យុវជនម្នាក់ បានជិះម៉ូតូសេ ១២៥ ស៊េរីឆ្នាំ ២០១៤ មួយគ្រឿង ចេញពីធ្វើការត្រូវជនសង្ស័យ ៤នាក់ ជិះ ម៉ូតូ២គ្រឿង ប្រដាប់ដោយកាំភ្លើង២ដើម បានធ្វើសកម្មភាពធាក់ផ្តួល និងដកកាំភ្លើងភ្ជង់ប្លន់ ហើយជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៥ នៅចំណុចខាងត្បូង វិទ្យាល័យព្រះស៊ីសុវត្ថិ តាមបណ្តោយផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
ជនរងគ្រោះឈ្មោះ សេង សម្បត្តិ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ធ្វើការនៅណាហ្គាវើល ស្នាក់នៅសង្កាត់ចាក់អង្រែ ក្រោម ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកសេ ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1R-8418 ។
តាមការៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេ និងមិត្តភក្តិម្នាក់ទៀត បានជិះម៉ូតូ មកពីធ្វើការ ហើយបានបន្តទៅម្តុំផ្សារសូរិយា ដើម្បីរកហូបបាយ បន្ទាប់មករូបគេ បានជិះម៉ូតូចេញ ក្នុងបំណងត្រឡប់ទៅផ្ទះ ដោយ ជិះតាមបណ្តោយផ្លូវលេខ១៨៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខ ជន សង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក ហ្វីនណូ ពាក់ស្លាកលេខភ្នំពេញ 1CS-2284 និងម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយកាំភ្លើងខ្លី ២ ដើម បានជិះមកពីក្រោយ ហើយបានធ្វើសកម្មភាព ធាក់ម៉ូតូ រូបគេឲ្យដួល ហើយបានដកកាំភ្លើងខ្លីចេញពីចង្កេះ ភ្ជង់គំរាមកុំឲ្យស្រែក បន្ទាប់មកក្រុមជនសង្ស័យ ក៏បានជិះគេចខ្លួន បាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារថ្មីទី៣ ដើម្បីកំណត់មុខ សញ្ញា ងាយស្រួលសមត្ថកិច្ច តាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!