គូដណ្តឹងស្រវឹងកើត ភ្លើងប្រចណ្ឌ ចាប់នាងអារ.ក នឹងផ្លែឡាម ក្នុងបន្ទប់ទឹក
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវបាន កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការ ដ្ឋាននគរបាលខេត្ត ឃាត់ខ្លួនបន្ទាប់ ពីធ្វើសកម្មភាព ចាប់ក្រៀកនារី ជាគូដណ្តឹង រួចយកផ្លែឡាម អារ.ក នាងបណ្តាលឱ្យ រងរបួស ជាច្រើនកន្លែង ។ ហេតុការណ៍ផ្តើម ចេញពី ភ្លើងប្រចណ្ឌនេះ កើតឡើងកាល ពីវេលាម៉ោង ៧និង៣០នាទី យប់ ថ្ងៃទី១១ មេសា នៅភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមាន ជ័យ ។
យោង តាមរបាយការណ៍ របស់នគរបាលខេត្ត ដែលបានរាយការណ៍ ទៅលោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ ឯល ម៉ឹក អាយុ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិឃុំ កើតហេតុខាងលើ ចំណែកនាង ជាគូដណ្តឹងឈ្មោះ សាន់ ម៉ាស់ អាយុ២២ឆ្នាំ ទាំងពីរ នាក់ជា ខ្មែរអ៊ិស្លាម រស់នៅភូមិឃុំ ជាមួយគ្នា ។ មុនពេលកើតហេតុ ជនសង្ស័យបាន ផឹកស្រាស្រវឹង ហើយបានទៅផ្ទះនារី ដែលជាគូដណ្តឹង ។ ពេលទៅដល់ បានជួបនាង ហើយពេលនិយាយ ទៅកាន់នាងដោយ មានធុំក្លិនស្រា នាងស្រែកថា ស្អប់ណាស់អ្នកផឹកស្រា រួចនាងបាន គេចឡើងទៅ លើផ្ទះបាត់ទៅ ។ បន្ទាប់មក ជនសង្ស័យបាន ត្រឡប់មកផ្ទះវិញ ប្រហែលកន្លះម៉ោង ក្រោយមកក៏ ត្រឡប់ទៅផ្ទះ នាងគូ ដណ្តឹង ម្តងទៀត ឃើញនាងចូល បន្ទប់ទឹក ក៏ដើរតាម ពីក្រោយ និងចាប់ក្រៀក នាងជាប់ហើយ សម្លុតសួរថា «ស្រឡាញ់ខ្ញុំឬអត់» ? នាងឆ្លើយថា «អញអត់ស្រឡាញ់ទេ អាអ្នកផឹកស្រា» ពេលនោះ ជនសង្ស័យ ក៏ចាប់នាង អារ.ក នឹងផ្លែឡាមបណ្តាល ឱ្យរងរបួស។ ព្រម ពេល ជាមួយគ្នានោះ នារីរងគ្រោះ បានស្រែកឱ្យ ឪពុកម្តាយនាងជួយ ខណៈដែលម្តាយ នាងរត់ទៅដល់ ជនសង្ស័យ បានរត់គេចខ្លួន បាត់ ទៅហើយ តែក្រោយមក ត្រូវចាប់ខ្លួនបន្ទាប់ ពីមានបណ្តឹងពីអ្នក អាណាព្យាបាល ជន រងគ្រោះ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនពិតជាបានអារ.កនាងនឹងផ្លែឡាមមែន ព្រោះ សង្ស័យថា នាងមានប្រុសថ្មី និងខឹងនាង ពេលចាប់សួរ នាងស្រែកថា «អាឆ្កែអញអត់ ស្រឡាញ់អ្ហែងទេ» ទើបរូបគេទប់ កំហឹងមិនបាន ។
ទោះ យ៉ាងណាក្តី នៅឯមន្ទីរពេទ្យខេត្ត ម្តាយនារីរងគ្រោះ ហាក់ទទួលនូវ គំនាបអ្វីមួយ ឬ អាចថា ប្រហែល ជាបានទទួល សំណងណាមួយ ពីគ្រួសារជនសង្ស័យ ទើបស្នើសុំ ឱ្យនគរបាលជួយ កុំយកទោសទណ្ឌអ្វី តែសមត្ថកិច្ចប្រាប់ថា នេះជាអំពើហិង្សា ដោយចេតនា មានស្ថាន ទម្ងន់ទោស ត្រូវកសាងសំណុំ រឿងបញ្ជូនទៅ សាលាដំបូងចាត់ការ តាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!