អ៊ីរ៉ាក់អនុញ្ញាត ឲ្យកម្ពុជា ដាក់ដេញ ថ្លៃផ្គត់ផ្គង់អង្ករ ទៅប្រទេស របស់ខ្លួន
ភ្នំពេញ៖ រដ្ឋាភិបាលអ៊ីរ៉ាក់ (Iraq) បានដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីដែល អនុញ្ញាតឲ្យ ដាក់ដេញថ្លៃ ផ្គត់ផ្គង់អង្ករ ទៅប្រទេសរបស់ ខ្លួនបាន ដែលនេះជាមោទនភាព ថ្មីមួយទៀត របស់អង្ករកម្ពុជា ដោយទទួលបាន ការទទួលស្គាល់ ពីគុណភាពអង្ករ នៅលើទីផ្សារ អន្តរជាតិ ។
គេហទំព័រ Oryza ដែលទើបចុះផ្សាយ ថ្មីៗនេះបានឲ្យដឹងថា ការដាក់ដេញថ្លៃ នឹងចាប់ផ្តើមនៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ចំនួនអង្ករ ៣ម៉ឺនតោន ហើយប្រទេសដែលអាច ចូលរួមដាក់ចេញថ្លៃ ផ្គត់ផ្គង់អង្ករនេះ បានរួមមាន កម្ពុជា អ៊ុយរូហ្គាយ អាហ្សង់ទីន ប្រេស៊ីល វៀតណាម ប៉ាគីស្ថាន ឥណ្ឌា ថៃ និងអាម៉េរិក ។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន នាំចេញអង្ករ Amru Rice Cambodia បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ថា នេះជាដំណឹងល្អមួយ សម្រាប់វិស័យស្រូវអង្ករកម្ពុជា ហើយថា នៅក្នុងទីផ្សារ ប្រទេសអ៊ីរ៉ាក់ នៅក្នុងឆ្នាំ ២០១៥នេះ ក្រុមហ៊ុនរបស់លោក បានសហការ ជាមួយក្រុមហ៊ុន Hanwha របស់កូរ៉េខាងត្បូង បានធ្វើការនាំចេញទៅ បានអង្ករមួយ ចំនួនហើយ ដោយជំហានដំបូងកំណត់ នាំចេញឲ្យបានត្រឹមតែ ១០០០តោន ទេក្នុង១ឆ្នាំ ។
លោកបន្ថែមថា នៅអ៊ីរ៉ាក់ ការដាក់ចេញថ្លៃផ្គត់ផ្គង់ អង្ករនេះស្ថិតនៅក្នុង ការគ្រប់គ្រង របស់រដ្ឋាភិបាល ដោយក្នុងរយៈ២ខែ ឬ៣ខែម្តង ប្រទេសនេះ ដាក់ឲ្យដេញថ្លៃ ផ្គត់ផ្គង់អង្ករម្តង ។
យ៉ាងក៏ដោយ បើតាមអគ្គនាយកក្រុមហ៊ុនរូបនេះ ប្រសិនបើកម្ពុជា ដាក់ដេញថ្លៃ ជោគជ័យហាក់មាន តិចតួចក៏ពិតមែន ប៉ុន្តែក៏កេរ្តិ៍ឈ្មោះ អង្កររបស់កម្ពុជា កាន់តែល្បីរន្ទឺខ្លាំងឡើង ដោយមានការ ទទួលស្គាល់នូវគុណភាព ។ រដ្ឋាភិបាលអ៊ីរ៉ាក់ ត្រូវការការផ្គត់ផ្គង់ អង្ករយ៉ាងតិច កន្លះលានតោន ក្នុង១ឆ្នាំៗ ។
គួរបញ្ជាក់ថា អង្កររបស់កម្ពុជា ជាប់ឈ្មោះជាអង្ករ ដែលមានរសជាតិ ឆ្ងាញ់ជាងគេ របស់ពិភពលោក ៣ឆ្នាំជាប់គ្នា ។ ទីផ្សារនាំចេញ អង្ករសំខាន់ៗរបស់កម្ពុជា មាននៅបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុប អាមេរិក និងបណ្តាប្រទេស មួយចំនួនទៀត នៅលើសកលលោក ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!