ស្ត្រីស្អាត ជិះម៉ូតូឌុប ចេញពី ទីតាំង ទទួលពលករ ត្រូវគេព្រួត វាយមិនដឹង មូលហេតុ
ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីជាពលករដែលទើប បញ្ជូនពីថៃតាម រថយន្តទ្រុងម្នាក់ ត្រូវជនមួយក្រុម ព្រួតវាយដោយមិន ដឹងពីមូលហេតុនៅពេលកំពុង ជិះម៉ូតូឌុបចេញពីទីតាំង ទទួលពលករទៅជិះរថយន្តក្រុង ក្នុងគោលដៅទៅ កាន់រាជធានីភ្នំពេញ ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតទ្បើងកាលពី វេលាម៉ោងជិត៩យប់ ថ្ងៃទី៩ មេសា នៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះ ភា មុំ អាយុ២៧ឆ្នាំ ជាពលករ ទើបវិលត្រទ្បប់ ពីខេត្តឈុនបូរី ប្រទេសថៃ មានទីលំនៅភូមិ គោកខ្វិត ឃុំទន្លាប់ ស្រុកគិរីវង់ ខេត្តតាកែវ បានរងរបួសច្រមុះ ស្មងជើងខាងឆ្វេង និងដងខ្លួនដោយ សារត្រូវជន៤នាក់ (ប្រុស១ស្រី៣) ព្រួតវាយធ្វើបាបពេលនាងកំពុងជិះម៉ូតូ ឌុបទៅរករថយន្តក្រុង ។
បុរសឈ្មោះ កុច សុផា អាយុ២៧ឆ្នាំ ជាអ្នកលក់សំបុត្រ រថយន្តក្រុង ដែលដឹកជនរង គ្រោះប្រាប់ថា មានមនុស្សប្រុសស្រី ៤នាក់ឈរចាំវាយស្ត្រីរងគ្រោះពេលខ្លួន កំពុងដឹកទៅទីតាំងរថយន្តក្រុង ព្រោះនាងបានទិញ សំបុត្ររួចហើយ ។ ទោះជាយ៉ាងណា ក្រោយហេតុការណ៍កើតទ្បើង ជនសង្ស័យ ចំនួន៣នាក់ (ប្រុស១ស្រី២) ត្រូវបានកងរាជអាវុធហត្ថ ឃាត់ខ្លួនយកទៅសួរនាំ នៅបញ្ជាការដ្ឋាន ។
រីឯជនរងគ្រោះមុន ចេញពីទីតាំងទទួលពលករទៅ មូលដ្ឋានកងរាជអាវុធហត្ថនិយាយថា នាងនិងក្រុមបង្កមិន ដែលស្គាល់គ្នាទេ ហើយនាង ថានឹងប្តឹងជនទាំង នោះពីបទប្លន់ ។ តាមព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃទី១០ មេសា ស្ត្រីរងគ្រោះប្រាប់តាមទូរស័ព្ទថារឿងរ៉ាវខាងលើ ក្រុមជនសង្ស័យត្រូវសមត្ថកិច្ចឱ្យធ្វើលិខិត សុំទោសនិងបង់សំណងជំងឺចិត្ត ឱ្យនាងចំនួន២០០០ បាតប្រាក់ថៃ គិតជាប្រាក់ខ្មែរជាង២០ ម៉ឺនរៀល ដោយសារភាពថា ពួកគេវាយច្រទ្បំមនុស្ស ។
ជុំវិញព័ត៌មានខាងលើ លោក ជា ដា មេបញ្ជាការកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ធាតុពិតក្រុមជនបង្កនិងជនរងគ្រោះធ្លាប់ធ្វើការជុំគ្នា និងធ្លាប់ឈ្លោះគ្នា នៅឯប្រទេសថៃ ។ ដោយសារឃើញជនបង្កម្នាក់ មានជំងឺហឺត លោកក៏សម្រប សម្រួលឱ្យពួកគេសុំទោសគ្នា ដើម្បីបញ្ចប់រឿង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!