ក្រៅពី Ford Explorer រថយន្ត Ford Taurus ក៏ចូលចត ខ្លួនឯង បានដែរ!!! (មានវីដេអូ)

 
 

លោកអ្នកធ្លាប់តែបានលឺ និងជ្រាបច្បាស់ថា រថយន្តប្រភេទ Ford Explorer គឺជារថយន្ត ដែលអាច ចូលចត ដោយស្វ័យប្រវត្តិ ដែលអាចរួមចំនែកជួយអ្នកបើកបរដែលមិន សូវស្ទាត់ ជំនាញក្នុងការ ចូលចត រថយន្តរបស់គាត់។ ប៉ុន្តែក្នុងចំនោម ប្រភេទរថយន្តរបស់ Ford ទាំងអស់ រថយន្ត Ford Taurus ក៏បានបំពាក់នូវបច្ចេកវិទ្យា សម្រាប់ជំនួយ ក្នុងការចូលចត ដោយស្វ័យ ប្រវត្តិផងដែរ។ ចង់ដឹងថា ធ្វើយ៉ាងណា ដើម្បីចូលចតរថយន្ត Ford Taurus ដោយស្វ័យប្រវត្តិ សូមធ្វើតាមការណែនាំ ដូចខាងក្រោមនេះ៖


១. ដំបូងលោកអ្នកគ្រាន់តែធ្វើការបើកបរនៅល្បឿនមួយដែលត្រៀមខ្លួនរកកន្លែងចូលចត។ជាមួយនឹងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ អ្នកបើកបរអាចចូលចតបានតែចំពោះការចតបណ្តោយជាមួយរថយន្តដទៃទៀត 

២. សូមធ្វើការចុចបូតុង អក្សរ “P” រួចធ្វើការរង់ចាំរហូតដល់ពេលលោតភ្លើងបញ្ជាក់ថាប្រព័ន្ធដំណើរការ

៣. សូមធ្វើការកាច់ស៊ីញូទៅតាមទិសដៅដែលលោកអ្នកចង់ធ្វើការចូលចត

៤. ដកជើងចេញពីហ្គា ហើយជើងមួយទៀតអបហ្វ្រាំង

៥. ទាញចង្កឹះលេខមកដាក់អក្សរ “R” រួចដកដៃចេញពីចង្កូតឡាន

៦. បញ្ឈប់ឡានមួយរយៈពេលខ្លីពេលដែលលោកអ្នកលឺសម្លេងបញ្ជាក់ប្រាប់

៧. ទាញចង្កឹះលេខទៅអក្សរ “D” ដើម្បីឲ្យរថយន្តមាននិចលភាពទៅមុខ

៨. បន្តិចដាក់លេខទៅមុខ ឬទៅក្រោយរហូតទាល់តែមានសម្លេងបញ្ជាក់ប្រាប់ថាការចូលចតត្រូវបញ្ចប់

៩. សូមធ្វើការរង់ចាំរហូតដល់មានការបង្ហាញរូបភាពនៅលើអេក្រង់ បញ្ជាក់ពីការចូលចតត្រូវបានបញ្ចប់

សូមទស្សនានូវវីដេអូខាងក្រោមដែលបង្ហាញពីរបៀបចូលចតដោយស្វ័យប្រវត្តិ៖


បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម