សុខ ពិសី មុខជំនួញ លក់​សម្លៀក​បំពាក់ មិន​សូវ​កាក់​កប

 
 

ភ្នំពេញ៖ អស់រយៈពេលជិត២ខែហើយ ដែលតារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បោះទុន ប្រមាណ ៥ម៉ឺនដុល្លារ បើកហាងលក់សម្លៀកបំពាក់ បែបយុវវ័យ ដោយបាន រំពឹងទុកថា អាចនឹងទទួលបាន ការគាំទ្រខ្លាំង ពីសំណាក់ អ្នកគាំទ្រ ក៏ដូចជាមិត្តៗ យុវវ័យ និងទស្សនិក ជនគ្រប់ស្រទាប់ ។ តែក្រោយពី សុខ ពិសី បាន បោះទុនបើក ហាងរួចរាល់ ហើយ គេសង្កេតឃើញថា មុខជំនួញ របស់នាង ហាក់មិនមាន ភាពលេច ធ្លោទេ កាក់កបដូច ហាងរបស់តារាល្បីដទៃឡើយ ពោលបែរជា មានភាពស្ងប់ស្ងាត់ ដូចចោរលួចសេះ ដែលនាំឲ្យ ម្ចាស់ហាង មានការខក បំណងយ៉ាងខ្លាំង ។

បើតាមប្រភពពីអ្នកនៅជិតដិត តារាចម្រៀងស្រីស្អាត សុខ ពិសី បានបង្ហើបឲ្យដឹងថា មុខជំនួញ របស់តារា ចម្រៀងស្រី ស្រស់ កញ្ញា សុខ ពិសី ហាក់មានភាពស្ងប់ស្ងាត់ មិនសូវកាក់ កបដូចអាជីព ជាតារាចម្រៀង របស់នាងឡើយ ខណៈ សម្លៀកបំពាក់ ដែលនាងយ កមកលក់ នៅក្នុងហាងភាគ ច្រើនសុទ្ធសឹង តែមានភាពសិចស៊ី តម្រូវទៅ តាមចិត្ត យុវវ័យ សម័យថ្មី ក៏ដូចជាអ្នកសិល្បៈ ដែលចូលចិត្ត ស្លៀកពាក់សិចស៊ី បញ្ចេញ សាច់ឲ្យសម ទៅតាមសម័យ កាល ប៉ុន្តែគេមិន ដឹងថា មកពីមូលហេតុអ្វី បានជាហាងនាង មានភាពស្ងប់ស្ងាត់ មិនសូវមាន អតិថិជនចេញ ចូលទិញ ។

ប្រភពដដែល បានបង្ហើបបែបដាក់ការសង្ស័យថា បើតាមការសន្និដ្ឋានមើលទៅ មូលហេតុ ដែលមិន សូវមាន ភ្ញៀវចូល ទិញសម្លៀកបំពាក់ គឺមកពីហាង មួយចំនួនធំ នៅប្រទេស កម្ពុជា នាពេល បច្ចុប្បន្ននេះ មានហាងលក់ សម្លៀកបំពាក់ នាំចូលពី បរទេសច្រើន ហេតុដូច្នេះមិត្តៗ យុវវ័យ មានជម្រើស ច្រើន ក្នុងការជ្រើសរើស ។ ម្យ៉ាងទៀតហាង សុខ ពិសី ទើបតែបើក ដំណើរការ មិនទាន់ មានលំនឹងច្បាស់ ហើយម្ចាស់ហាង សម្លៀកបំពាក់ វ័យក្មេងរូបនេះ ក៏មានការមមាញឹក ជាមួយការងារសិល្បៈ ពុំមានពេល មើលការខុស ត្រូវហាងផង ។

ទាក់ទងទៅនឹង ការលេចឮព័ត៌មានថា ហាងសម្លៀកបំពាក់ថ្មី របស់តារាចម្រៀង សុខ ពិសី មានភាព ស្ងប់ស្ងាត់ ពុំមាន អតិថិជនគាំទ្រនោះ គេហទំព័រ LookingTODAY មិនអាច ទាក់ទង ទៅនាង ដើម្បីសាកសួរលើ ព័ត៌មានលេចឮ ខាងលើនេះបាន ទេកាល ពីពេលថ្មីៗនេះ ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម